៣ វិធីសាស្ត្រ​ពន្យារកំណើត​ប្រសើរ​បំផុត​

Sanofi

ខាងក្រោម​នេះ​ជា​វិធី​ស្រា​ស្ត​ពន្យារកំណើត ៣ យ៉ាង​ស័ក្តិសម​បំផុត​សម្រាប់​នារី​ក្នុង​វ័យ​ចាប់ពី ១៥ ឆ្នាំ​ឡើងទៅ​៖

១.​លេបថ្នាំ​ពន្យារកំណើត
​ថ្នាំ​ពន្យារកំណើត​ជា​ជម្រើស​មួយ​ដ៏​ស័ក្តិសម​ជាងគេ និង ងាយស្រួល​បំផុត វា​មាន​សុវត្ថិភាព ងាយ​យកតាម​ខ្លួន និង ងាយ​បានទទួល​វេជ្ជបញ្ជា ។ ស្ត្រី​អាច​លេប​មួយ​គ្រាប់​ក្នុង​មួយថ្ងៃ ដែល​វា​អាច​បង្អាក់​ពង​មេជី​វិត​ញី​មិនឱ្យ​ជួប​មេជី​វិត​ឈ្មោល ។ ថ្នាំ​ពន្យារកំណើត​ខ្លះ​មាន​ផ្សំ​ពី​សមាសធាតុ​សារធាតុ​អេ​ស្ត្រូ​ជេន (Estrogen) និង ប្រូ​ជេ​ស្ទី​ន (Progestin)​ដែលមាន​ពេលខ្លះ​ធ្វើឱ្យមាន​ការប្រែប្រួល​អ័រម៉ូន​តិចតួច​ចំពោះ​ស្ត្រី​ខ្លះ ។​

២.​ចាក់​ថ្នាំ​ពន្យារកំណើត​
​វា​ជា​វិធី​មួយ​ក៏​ល្អប្រសើរ​ណាស់ដែរ​សម្រាប់ ស្ត្រី ដែលមាន​ការលំបាក​ក្នុងការ​ចងចាំ​ត្រូវ​លេបថ្នាំ​រាល់ថ្ងៃ ការចាក់​ថ្នាំ​អាចធ្វើ​បាន​នៅ​រៀងរាល់ ៣ ខែ ម្តង ។ ថ្នាំ​ចាក់​ទាំងនោះ​ក៏មាន​ផ្ទុក​សមាសធាតុ​ប្រូ​ជេ​ស្ទី​ន​ដូចគ្នា​ទៅនឹង​ថ្នាំលេប​ផងដែរ និង មាន​ប្រសិទ្ធ​ភាពដូចគ្នា​នឹង​ថ្នាំលេប ។​អ្វីដែល​ពិសេស​ថ្នាំ​ចាក់​អាចជួយ​ការពារ​ការ វិ​វ​ឌ្ឍ​ទៅ​កើត​ជំងឺមហារីក​ភ្នាស​ដៃ​ស្បូន និង ខ្វះ​ជាតិ​ដែក ។ អ្វីដែល​កត់សម្គាល់​ការ​ចាក់​ថ្នាំ​នេះ​អាចធ្វើឱ្យ​ស្ត្រី​ឡើង​ទម្ងន់ និង រដូវ​មក​មិន​ទៀង ។ នេះ​ជា​វិធី​ងាយស្រួល​ជាង​សម្រាប់​ស្ត្រី ព្រោះ​វា​មិន​ចំណាយពេល​ច្រើន និង អាច​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ ដោយ​ខ្លួនឯងបាន​ទៅតាម​ពេលវេលា​ដែល​ពួកគេ​ទំនេរ ។

៣.​ប្រើ​កង​ដាក់​ស្បួ​ន
​កង​ដាក់​ក្នុង​ស្បូន​គឺជា​វិធី​មួយ​ក្នុងចំណោម​វិធី ២ ខាងលើ ព្រោះ​កង​មាន​រាង​តូច​ទំហំ​ប៉ុន​ចិញ្ចៀន អាច​ពត់​បត់បែន​បាន​ពេល​ប្រើ បើ​អ្នក​ជ្រើសរើស​វិធី នេះ​អ្នក​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​ការណែនាំ និង ប្រើប្រាស់​ឱ្យមាន​ប្រសិទ្ធភាព ។ ទោះជា​យ៉ាងណាក្តី​កង​នេះ​ក៏មាន​បញ្ចេញ​សារធាតុ​អេ​ស្ត្រូ​ជេន និង ប្រូ​ជេ​ស្ទី​ន ហើយ​មាន​ប្រសិទ្ធភាព និង ផលប៉ះពាល់​ខ្លះ​ដែរ ។ វា​អាចធ្វើឱ្យ​ធ្លាក់ឈាម​តិចៗ និង ផល​រំខាន​ខ្លះៗ​ត្រង់​ប្រដាប់ភេទ​អាច​ចម្លងរោគ​ផ្សេងៗ បើ​មិនមាន​ការថែទាំ​អនាម័យ​បាន​ត្រឹមត្រូវ ។ នេះជា​វិធីសាស្ត្រ​មួយ​ប្រសើរ​ទី ៣ សម្រាប់​កូនស្រី​អ្នក​។ ​សុផល​


Related