លោក Biden សម្រេច​មិន​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​នៃ​ការបោះឆ្នោត២០១៦

អនុ​ប្រធានាធិបតី​អាមេរិក លោក Joe Biden ប្រកាស​មិន​ឈរឈ្មោះ​ក្នុង​បេក្ខភាព​ប្រ​ធានា​ធិ​ប តី​នៃ​ការបោះឆ្នោត​នា​ឆ្នាំ២០១៦នោះទេ។ ការប្រកាស​នេះ បាន​បិទ​បញ្ចប់​ព័ត៌មាន​នាពេល​កន្លងមក ដែលថា​លោក Biden អាច​នឹង​ប្រជែង​ជាមួយ​បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ​ដូចគ្នា​គឺ លោកស្រី Hillary Clinton ខណៈ​លោកស្រី Clinton កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅឯ​សេត​វិមាន លោក Joe Biden ដែល​អមដំណើរ​ដោយ​ភរិយា​របស់លោក​និង​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ពី​ការសម្រេចចិត្ត​របស់លោក​ដែល​មិន​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ២០១។ លោក​និយាយថា ទ្វារ​សម្រាប់​យុទ្ធនាការ​បោះឆ្នោត គឺ​បាន​បិទ​ទៅហើយ។

‹‹ខ្ញុំ​ជឿថា ពេលវេលា​ធ្វើ​យុទ្ធនាការ​សម្រាប់​ការ​ឈរឈ្មោះ​បាន​អស់​បាត់ទៅហើយ›។ នេះ​ជាស​ម្ដី​លោក​Bidenដែល​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន។ លោក​បន្តថា ការស្លាប់​របស់​កូនប្រុស​កាលពី​ខែឧសភា ពិតជា​ធ្វើឱ្យ​លោក​និង​ក្រុមគ្រួសារ​ពិបាក​យ៉ាងខ្លាំង។

ការប្រកាស​នេះ​ត្រូវបាន​គេ​មើលឃើញថា ជាការ​បញ្ចប់​ពាក្យ​ច​ចាម​អារាម​ពី​ការ​ប្រេះឆា​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ពី​បញ្ហា​បេក្ខភាព​ប្រធានាធិបតី ក៏ដូចជា​ការបើកផ្លូវ​សម្រាប់​លោកស្រី Clinton សម្រាប់​ជា​បេក្ខជន​នាំមុខ​របស់​បក្ស​ប្រជាធិបតេយ្យ​ក្នុងការ​បោះឆ្នោត​នា​ឆ្នាំ២០១៦ ទោះ​ជាមាន​បេក្ខជន​ផ្សេងទៀត​ចូលរួម​ក៏ដោយ។

យ៉ាងណាក៏ដោយ លោក​Bidenក៏បាន​ឱ្យដឹង​ដែរ​ថា បើទោះបីជា​លោក​មិន​ឈរ​ជា​បេក្ខជន​ក៏ដោយ លោក​នឹង​នៅតែ​បន្តសកម្មភាព​របស់លោក។ លោក​បញ្ជាក់ថា៖ ខ្ញុំ​នឹងមិន​នៅ​ស្ងៀម​នោះទេ។ ខ្ញុំ​នឹងធ្វើ​សកម្ម​ភាពជា​ប្រយោជន៍​សម្រាប់​គណបក្ស​និង​ប្រទេស​អាមេរិក​ទាំងមូល។

លើសពីនេះទៅទៀត លោក​Bidenក៏បាន​ព្រមាន​ចំពោះ​នរណា​ដែល​ប្រឆាំងនឹង​គោលនយោបាយ​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​ផងដែរ។ ម្យ៉ាងទៀត​លោក ក៏បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការមិន​សហការគ្នាជាមួយ​បក្ស​សាធារណៈរដ្ឋ។ នេះ​ប្រហែលជា​លោក​ចង​សំដៅ​ដល់​លោកស្រី Clinton ព្រោះ​លោកស្រី​តែងមាន​ជំហ​រឹងត្អឹង​ជាមួយ​បក្ស​សាធារណៈរដ្ឋ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក Joe Bidenគឺជា​អនុ​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ក្រោម​អាណត្តិ​ប្រធានាធិបតី​អូ​បា​ម៉ា។ លោក​Bidenក៏​ធ្លាប់​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ចំនួន២ដង​ផងដែរ​គឺ​នៅ​ឆ្នាំ១៩៨៨និង​ឆ្នាំ២០០៨ តែ​បរាជ័យ​រហូត៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?