កម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ ចាប់ខ្លួន ជនជួញដូរ គ្រឿងញៀន និងថ្នាំញៀន ជាច្រើនគ្រាប់

ព្រះសីហនុ៖ នៅថ្ងៃទី២២ ខែ១០ ឆ្នាំ២០១៥ កម្លាំងជំនាញនៃការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន សហការជាមួយ កម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០១ ចុះបង្រ្កាបករណីជួញដូរ គ្រឿងញៀន នៅចំណុចក្រុម៤ ភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ហួន ចាន់ថា ប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅនៅកន្លែងកើតហេតុ។ លោកឧត្តមសេនីយ៍ ហេង ប៊ុនទី បានបញ្ជាក់ថា លោកបាននឹងកំពុងរកកាំភ្លើងច្នៃ របស់ជនសង្ស័យបន្ថែមទៀត។ ចំណែក វត្ថុតាងដកហូតរួមមាន ម្សៅសថ្លា១៧កញ្ចប់ ,ដបជក់ចំនួម០១ ,ដែកកេះ៥ ,ទុយោមួយថង់ ,ប្រាក់រៀល ១៧៥.០០០រៀល ,ទូរស័ព្ទដៃ៥ ,ម៉ូតូស៊ីរ៉ូស០១គ្រឿង ,គ្រាប់កង់៦៧គ្រាប់

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីវិនិច្ឆ័យទោសតាមច្បាប់៕