មេរង អ.ហ លើផ្ទៃប្រទេស ប្រាប់កូនចៅ គោរព ឲ្យបាននូវបទបញ្ជា «ការពារ និងសង្រ្គោះ»

ឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថ (អ.ហ) លើផ្ទៃប្រទេស បានក្រើន រំលឹកទៅដល់កងកម្លាំងរាជអាវុធហត្ថក្នុងខេត្តឧត្តរមានជ័យ ត្រូវគោរពឲ្យបាននូវបទបញ្ជា ជាពិសេសតួនាទីជាអ្នក ការពារ និង សង្រ្គោះនូវរាល់ទុក្ខលំបាករបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

ការថ្លែងរំលឹក និង ជំរុញឲ្យមន្រ្តីកងរាជអាវុធហត្ថគោរពឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាពីសំណាក់លោកផ្កាយ៣ ប្រាក់ សិទ្ធិ បានធ្វើឡើងក្នុងឱកាស ដែលរូបលោកអញ្ជើញចូលរួមផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រប្រចាំ ឆមាសទី២ ឆ្នាំ២០១៥ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ។

លោក ប្រាក់ សិទ្ធិ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីបានបញ្ចប់សង្រ្គាម និងបង្រួបបង្រួមទាំងស្រុងគ្រប់ ភាគីជម្លោះ ក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នកម្ពុជា បាននិង កំពុងទទួលបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ ស្ថេរភាព និងភាពសុខសាន្តយ៉ាងពេញលេញ បូករួមជាការវិវឌ្ឍ ឥតឈប់ឈរនូវការអភិវឌ្ឍ។

បើទោះបីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរយ៉ាងនេះក្តី លោក ប្រាក់ សិទ្ធិ មិនភ្លេចនោះឡើយនូវការក្រើនរំលឹកទៅដល់កងកម្លាំងអាវុធហត្ថក្នុងខេត្តឧត្តរមានជ័យ ឲ្យយកចិត្តទាក់ បន្ថែមទៀតទៅលើការងារ និងភារកិច្ច។ លោក ប្រាក់ សិទ្ធិ បានសង្កត់ធ្ងន់ឲ្យកម្លាំងអាវុធហត្ថត្រូវចងចាំជាប់ជានិច្ច នូវបទបញ្ជា ជាពិសេសការងារ និងភារកិច្ចថា ជាអ្នកការពារ និង សង្រ្គោះ។

ក្នុងឱកាសផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រនេះ លោក ប្រាក់ សិទ្ធិ បានលើកបង្ហាញថា ការរក្សាបានសន្តិសុខជូន ប្រមុខដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីអាម៉េរិក លោក បារ៉ាក អូបាម៉ា ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រ ជុំអាស៊ាននៅកម្ពុជា នាឆ្នាំ២០១២ កន្លងទៅនោះ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងកោតសរសើរជា ខ្លាំងចំពោះការងាររក្សាសន្តិសុខនេះ។

លោក ប្រាក់ សិទ្ធិ បានបញ្ជាក់ថា ដំណើររបស់លោក បារ៉ាក់ អូបាម៉ា តែងមានការប្រុងប្រយ័ត្នខ្ពស់ ពេលទស្សន កិច្ចនៅប្រទេសណាមួយ តែសម្រាប់ការមកកម្ពុជាវិញ ប្រធានាធិបតីអាម៉េរិករូបនេះ ហាក់មិនបានភ័យក្លាចពីបញ្ហា សន្តិសុខរបស់ខ្លួននោះឡើយ ហើយថែមទាំងសំរាកនៅសណ្ឋាគារទៀត។

ក្រៅពីលោក អូបាម៉ា ភរិយារបស់លោក គឺលោកស្រី មីសែល អូបាម៉ា ដែលបានធ្វើដំណើរមកកាន់កម្ពុជា នៅឆ្នាំ ២០១៥នេះ ក៏បានធ្វើដំណើរក្នុងសភាពសាមញ្ញ ដោយមិនបានខ្លាច ពីបញ្ហាអសន្តិសុខអ្វីនោះឡើយ ដែលនេះជា ឆ្លុះបញ្ចាំងឲ្យ ឃើញពីសន្តិសុខនៅកម្ពុជា៕

មេរង អ.ហ លើផ្ទៃប្រទេស ប្រាប់កូនចៅ គោរព ឲ្យបាននូវបទបញ្ជា «ការពារ និងសង្រ្គោះ»

មេរង អ.ហ លើផ្ទៃប្រទេស ប្រាប់កូនចៅ គោរព ឲ្យបាននូវបទបញ្ជា «ការពារ និងសង្រ្គោះ»

មេរង អ.ហ លើផ្ទៃប្រទេស ប្រាប់កូនចៅ គោរព ឲ្យបាននូវបទបញ្ជា «ការពារ និងសង្រ្គោះ»

មេរង អ.ហ លើផ្ទៃប្រទេស ប្រាប់កូនចៅ គោរព ឲ្យបាននូវបទបញ្ជា «ការពារ និងសង្រ្គោះ»