សម្តេច ក្រឡាហោម ស ខេង ដឹកនាំ គណៈប្រតិភូ ទៅចូលរួម កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រី សន្តិសុខចិន-អាស៊ាន នៅទីក្រុងប៉េកាំង

ភ្នំពេញ៖ឆ្លើយតបតាមការអញ្ចើញ របស់រដ្ឋមន្រ្តីក្រសួង សន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋ ប្រជាមានិតចិន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ អមដំណើរដោយ នាយឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, នាយ ឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, ឧត្តមសនីយ៍ឯក មៀច សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ឧត្តមសនីយ៍ឯក ប៉ោ ភក្តិ អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ព្រមទាំងនាយ នគរបាលជាតិជាន់ខ្ពស់ ជាច្រើនរូបទៀត បានអញ្ចើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី សន្តិសុខដើម្បីអភិវឌ្ឍន៍ចិន-អាស៊ាន ស្តីពីការអនុវត្តន៍ច្បាប់ កិច្ចសហប្រតិបត្តិការសន្តិសុខ និងសន្និសិទថ្នាក់រដ្ឋមន្ត្រី ស្តីពីការអនុវត្តន៍តាមដងទន្លេមេគង្គ ដែលបាន ប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។ នេះបើ យោងតាមការចេញផ្សាយរបស់ Facebook Page របស់អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ៕