អ្នកទៅហាត់ហែលទឹកនៅថៃរីកចម្រើនឬទេ?

ភ្នំពេញ:    ​ភ្នំពេញ​:​មកទល់ពេលនេះ​កីឡាករ និង កីឡាការិនី​ហែល​ទឹក​កម្ពុជា ២ រូប​ដែល​ទៅ​ហ្វឹកហាត់​រយៈ​ពេល​មួយឆ្នាំ​នៅ​ភូ​កេ​ត​ប្រទេស​ថៃ​នេះ​បាន​ជាង​ មួយខែ​ហើយ ។​
​    ​

​    ​កីឡាករ និង កីឡាការិនី​ដែល​កំពុង​ហាត់​នៅ​ថៃ​នោះ​គឺ​ហែម​ថុ​ន ពន្លឺ និង ហែម​ថុ​ន វិ​ទិ​នី ។​ពួកគេ​ជា​អ្នក​ហែល​ទឹក​ដែល​ខ្លាំងជាងគេ​នៅ​ប្រទេស​កម្ពុជា​ហើយ​ពេលនេះ​គេ​ កំពុង​ហាត់​នៅ​ថៃ​ក្រោម​ការឧបត្ថម្ភ​ របស់​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ (FINA) ។​

​    ​នេះ​ជាការ​ហ្វឹកហាត់​ចម្រុះ​ជាតិ​សាសន៍​ដែល​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ​ ន៍​ប្រភេទ​កីឡាហែលទឹក​គឺ​បានទទួល​នូវ​អាហារ​រូបករណ៍​សម្រាប់​ការហ្វឹកហាត់​ នេះ ។​នេះ​ជា​កម្មវិធី​មួយ​ដែល​ធ្វើឡើង​ដើម្បី​ត្រៀម​ការប្រកួត​កីឡា​អូឡាំពិក​ នៅ​រី​យ៉ូ​(RIO)​ប្រទេស​ប្រេ​ស៊ី​ល​នា​ឆ្នាំ​២០១៦​ខាងមុខនេះ ។​

​    ​លោក​ហែម គី​រី​ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​បាន​អះអាងថា​រយៈពេល​ ជាង​មួយខែ​នេះ​កីឡាករ​ហែម​ថុ​ន ពន្លឺ​មានការ​រីកចម្រើន​ខ្លាំង​ជាង​កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី ។​លោក​ទទួលស្គាល់​ថា​ការហ្វឹកហាត់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ។​

​     ​លោក​គី​រី​បន្តថា​ពួកគេ​ទាំង ២ រូប​នឹងធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ​ដើ​ម្បូ​ចូលរួម​ ប្រកួត​ក្នុង​ពី​ធី​សម្ភោ​ធន៍​អាង​ហែល​ទឹក​មរតក​តេ​ជោ​នៅ​ខេត្តកំពង់ចាម ។ បន្ទាប់ពី​ប្រកួត​ចប់​ទើប​គេ​ត្រឡប់​ទៅកាន់​ ប្រទេស​ថៃ​វិញ​ដើម្បី​បន្ត​ការហ្វឹកហាត់ ។​