ប្លែកៗ បុរស​ម្នាក់​នេះ​ឡើង​ដើម​ត្នោត​មិន​ប្រើ​បង្អោង​

ប្លែកៗ បុរស​ម្នាក់​នេះ​ឡើង​ដើម​ត្នោត​មិន​ប្រើ​បង្អោង​

ប្លែកៗ បុរស​ម្នាក់​នេះ​ឡើង​ដើម​ត្នោត​មិន​ប្រើ​បង្អោង​

 

 

ព្រលឹម​ស្រាងៗ​ខណៈ​ដែល​ព្រះ​សុរិយា​ទើប​យាង​មក​បំភ្លឺ​លោកា​នេះ​បាន​បន្តិច លោកពូ ធូ ស្រស់ បាន​រៀបចំ​ខ្លួន​រួចជាស្រេច មាន​បំពង់​ទឹកត្នោត​ពណ៌​ខៀវ​ធ្វើ​ពី​ជ័រ​ចំនួន ៤ ចង​ជាប់​នឹង​រាន​ក្រោយ​នៃ​ម៉ូតូ​ជាមួយ នឹង​ប៊ីដុង​ ៣០ ​លីត្រ​ ១ ​ផង បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ចម្ការ​ក្រោយ​ភូមិ​ដើម្បី​យក​ទឹកត្នោត​ដែល​គាត់​បាន​គាប​តាំងពី​ពេល​ល្ងាច​។ តាមធម្មតា អ្នក​ឡើង​ត្នោត​តែង​ប្រើ​បង្អោង​ដែល​ធ្វើ​ពី​ឫស្សី ដើម្បី​ងាយស្រួល​ឡើង​ចុះ ព្រោះ​ការ​ឡើង​ត្នោត​មិន​ស្រួល​ឡើង ដូច​ឡើង​ដើមឈើ​ធម្មតា​នោះទេ​។ តែ​សម្រាប់​លោក ធូ ស្រស់ ​វិញ គាត់​ឡើង​ដើម​ត្នោត​មិន​ត្រូវការ​បង្អោង​ទេ គឺ​គាត់​ប្រើ​តែ​ខ្សែ​ពាន​ម៉ាស៊ីន​ ច្រក​ចូល​ជើង​ទាំងពីរ រួច​ចាប់​ឡើង​តែ​ម្តង​។

 
ប្លែកៗ បុរស​ម្នាក់​នេះ​ឡើង​ដើម​ត្នោត​មិន​ប្រើ​បង្អោង​

 

លោក ធូ ស្រស់ និយាយ​ថា មូលហេតុ​ចម្បង​ឡើង​ដើម​ត្នោត​មិន​ប្រើ​បង្អោង គឺ​ដោយសារតែ​មាន​គេ​លួច​ឡើង​យក​ទឹកត្នោត​របស់​គាត់​អស់ៗ ទើប​លោក​ប្រើ​វិធី​នេះ មិនមែន​មានន័យថា អត់​បង្អោង ឬ​វា​ងាយស្រួល​នោះ​ទេ គឺ​វា​ពិបាក​ឡើង បើ​អ្នក​មិន​ធ្លាប់​ឡើង គឺ​មិន​អាច​ឡើង​បាន​ទេ​តាម​វិធី​នេះ​។ “បើ​គេ​ឡើង​ត្នោត​​ គឺ​សុទ្ធតែ​ជួល​គេ ១​រដូវ ១០ ០០០ រៀល ក្នុង ​១​ ដើម​”។​

លោក ​ស្រស់ ​យក​ទឹក​ត្នោត​ដែល​ឡើង​បាន​ទៅ​ធ្វើ​ជា​ទឹកត្នោតជូរ លក់​នៅ​មុខ​ផ្ទះ​គាត់ ដោយ​មាន​គ្រឿងក្លែម​ខ្លះៗ​ដែរ​។ “មាន​​ថ្ងៃ​ខ្លះ ខ្ញុំ​​សល់​ចាក់ចោល​តែ​ញយ​នឹង ព្រោះ​អត់​អ្នក​ផឹក​។ តែ​បើ​ថ្ងៃ​ណា​សល់​ច្រើន ខ្ញុំ​​ដឹក​យក​ទៅ​លក់​នៅ​ភូមិ​ក្បែរៗ​ហ្នឹង!​។” លោក​ស្រស់​ និយាយ។

 
ប្លែកៗ បុរស​ម្នាក់​នេះ​ឡើង​ដើម​ត្នោត​មិន​ប្រើ​បង្អោង​

 

 

ជាទូទៅ លោក​ ធូ ស្រស់ ​មិន​យក​ទឹកត្នោត​ទៅ​កូរ​ស្ករ​ទេ ដោយសារ​តែ​ពិបាក​រក​អុស​ផង ណា​គ្មាន​ទីតាំង​សមរម្យ​ផង ព្រោះ​គាត់​មិន​នៅ​ទីនេះ​ជាប់​លាប់​ទេ ឲ្យតែ​ដល់​ខែ​ធ្វើស្រែ​គាត់​នឹង​ត្រលប់​ទៅ​ស្រុក​ធ្វើស្រែ​វិញ​។​

បុរស​កូន​បួន​រូប​នេះ​បាន​រំលឹក​ពី​មូលហេតុ​ដែល​គាត់​ចាក​ចេញពី​ស្រុក​កំណើត​ថា គាត់​រស់នៅ​ភូមិ​គោក​រវៀង ឃុំ​គោក​រវៀង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម តែ​នៅ​ទីនោះ​គាត់​មិន​មាន​ដី​ធ្វើស្រែ​ចម្ការ​ល្មម​គ្រប់គ្រាន់ ដើម្បី​ឲ្យ​គាត់​ចិញ្ចឹមជីវិត​បាន​ដូច្នេះ​គាត់​បាន​ផ្លាស់​ទី​លំនៅ​មក​ខេត្ត​ត្បូង​ឃ្មុំ។ មុន​ដំបូង​គាត់​មក​ធ្វើ​ជា​កូន​ខ្ទម​តូច​មួយ ក្រៅរបង​មុខ​​ផ្ទះ​មួយ​នៅ​ភូមិ​អំពុក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ម្ចាស់ផ្ទះ​មិន​បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​នោះ​ទេ ។ ម្ចាស់ផ្ទះ​គេ​ចិត្តល្អ​ដែរ នៅ​បាន​មួយ​រយៈ​គេ​ក៏​អនុញ្ញាត​ឲ្យ​ចូល​នៅ​ក្នុង​ផ្ទះ​របស់ គេ​តែ​ម្ដង ជា​ថ្នូរ​នឹង​ការ​ជួយ​បោសសម្អាត​បរិវេណ និង ​ក្នុង​ផ្ទះ​៕

 

 

ប្លែកៗ បុរស​ម្នាក់​នេះ​ឡើង​ដើម​ត្នោត​មិន​ប្រើ​បង្អោង​

 

ប្លែកៗ បុរស​ម្នាក់​នេះ​ឡើង​ដើម​ត្នោត​មិន​ប្រើ​បង្អោង​

 

ប្លែកៗ បុរស​ម្នាក់​នេះ​ឡើង​ដើម​ត្នោត​មិន​ប្រើ​បង្អោង​

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82
-អ៊ីមែល៖​ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ឡុច គីមសាយ