ចំណាយ​ពេល ១៨ ឆ្នាំ ទៅ​នៅ​វត្ត​ដោយសារ​យល់សបិ្ត

ចំណាយ​ពេល ១៨ ឆ្នាំ ទៅ​នៅ​វត្ត​ដោយសារ​យល់សបិ្ត

ចំណាយ​ពេល ១៨ ឆ្នាំ ទៅ​នៅ​វត្ត​ដោយសារ​យល់សបិ្ត

 

 

មនុស្ស​គ្រប់​រូប​តែងតែ​មាន​សុបិន ហើយ​ការ​យល់​សប្តិ​តែង​កើត​ឡើង​នៅ​ពេលយប់ អ្នកខ្លះ​សុបិនល្អ អ្នកខ្លះ​សុបិន​អាក្រក់ ដោយឡែក​លោកតា​ម្នាក់​សុបិន​ថា គេ​ប្រាប់​ឱ្យ​ទៅ​នៅ​វត្ត​ព្រោះ​គាត់​មិនមាន​ប្រពន្ធ​ឡើយ ។

 

នៅ​ក្នុង​ ឃុំវាលម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​កណ្តាល​ចំការ​កៅស៊ូ​របស់​ក្រុម​ហ៊ុន​ក្រែក ខេមបូឌា ខូអិល ធីឌី មាន​វត្ត​មួយ​ឈ្មោះ​វត្ត បូទំព្រឹក្សា ហៅវត្តអណ្តូងស្លែង ភ្នាក់ងារ​Sabayបាន​ជូប​លោក ស យស វ័យ ៨១ ឆ្នាំ ​កំពុង​អង្គុយ​លើបង់​បាន​រៀបរាប់​ប្រាប់ថា “ខ្ញុំ​មាន​បងប្អូន​ប្រាំ​នាក់ ឥឡូវ​ស្លាប់​អស់ ៤ នាក់ហើយ នៅសល់តែ​ខ្ញុំ​ទេ ខ្ញុំ​រស់នៅ​ក្នុងវត្តនេះ​អស់រយៈពេល​ជាង ១៨ ឆ្នាំហើយ ពេល​ទំនេរ​ ខ្ញុំ​ដើរ​ទៅព្រៃ​ដើម្បី​រកដើម​រុក្ខជាតិ និង ឬស​ឈើ​យក​មក​ធ្វើ​ថ្នាំ​សង្កូវ ហើយ​លក់​ឱ្យ​គេ និង​យក​ទៅ​ព្យាបាល​ជំងឺ​ឱ្យគេ ដោយ​បាន​កម្រៃ​បន្តិចបន្តួច​ប៉ុណ្ណោះ គ្រាន់​ទិញតែ​ស្ករពិសារ” ។

 

ឆ្លើយ​តប​សំណួរ​ថា តើ​មូលហេតុអ្វី​ដែល​បណ្តាល​ឱ្យលោកតា​ សម្រេចចិត្ត​មកនៅ​ក្នុង​វត្ត ?

 

“យប់​មួយខ្ញុំ​យល់​សប្តិ​ថា មាន​គេ​មកប្រាប់ថា ខ្ញុំ​មិនមាន​ភរិយា​ទេ​ ដូចនេះ​ទៅ​នៅវត្តទៅ ទើប​លោកតា​រស់​បាន​ស្រួល និង ធ្វើបុណ្យ​បាន​ច្រើន​កុំឱ្យ​មាន​កម្មពារ​ដូចជាតិ​នេះទៀត ”។ លោកតា ស យស  ឆ្លើយ​តប​នឹង​សំណួរ​ខាង​លើ ។

 

ចំណែក​ព្រះ​គ្រូ ចៅអធិការវត្ត​បាន​មាន​សង្ឃដីការ​ថា “គាត់​ជា​ចាស់ព្រឹទ្ធាចារ្យម្នា​ក់នៅ​ក្នុង​វត្តនេះ គាត់​រស់​នៅវត្តនេះ​យូរណាស់​ហើយ គាត់​បាន​ជួយមើល​ការខុសត្រូវ និង ថែរក្សាគ្​រឿង​សមូហភាព​ក្នុងវត្ត “៕​

 
ចំណាយ​ពេល ១៨ ឆ្នាំ ទៅ​នៅ​វត្ត​ដោយសារ​យល់សបិ្ត

 

ចំណាយ​ពេល ១៨ ឆ្នាំ ទៅ​នៅ​វត្ត​ដោយសារ​យល់សបិ្ត

 

ចំណាយ​ពេល ១៨ ឆ្នាំ ទៅ​នៅ​វត្ត​ដោយសារ​យល់សបិ្ត

 

ចំណាយ​ពេល ១៨ ឆ្នាំ ទៅ​នៅ​វត្ត​ដោយសារ​យល់សបិ្ត

 

ចំណាយ​ពេល ១៨ ឆ្នាំ ទៅ​នៅ​វត្ត​ដោយសារ​យល់សបិ្ត

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 567 8 82
-អ៊ីមែល៖ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ឌឿន អ៊ី