ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​២៦)


ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​២៦)

ភាគ​ទី​២៦

«​គឺ​នៅ​ថ្ងៃ​ណា​ដែល​បង​ឃើញ​យើង​នៅ​ជាមួយ​អា​អ្នក​គូរ​រូប​ម៉ា​រៀល​ៗ​នោះ​ម្ដង​ទៀត!»
​គេ​និយាយ​កាត់​នាង ​ធ្វើ​ឱ្យ​នាង​ធ្វើ​ភ្នែក​ក្រឡង់​ៗ​សម្លឹងមុខ​គេ។ ​គេ​ផ្ទួន​បញ្ជាក់​ពាក្យ៖
«​ចាំ​ឱ្យ​ច្បាស់! ហើយ​បើ​មាន​ថ្ងៃ​នោះ​មែន ម្ដង​នេះ​ ដេត ​ភូមិន្ទ លែង​យក​សង្សារ​ ហើយ​គឺ​ការ​ប្រពន្ធ​ឱ្យ​យើង​មើល ឱ្យ​យើង​នេះ​ហើយ​ជា​អ្នក​រៀបចំ​ពិធី​ឱ្យ​ទៀត! ​ស្រទន់​មន្ត​ស្នេហ៍​!»

គ្រាន់​តែ​ប៉ុណ្ណឹង​ នាង​ស្រមៃ​ឃើញ​រូបភាព​នារី​អភិជន​នោះ​ក្នុង​ឈុត​កូនក្រមុំ​រួច​ទៅ​ហើយ ​ធ្វើ​ឱ្យ​នាង​ក្រញូវ​សាជាថ្មី​លែង​ដៃ​ចេញ​ពី​បំពង់​ក​​គេ។
«​អ៊ីចឹង​ទៅ​ឱ្យ​ហើយ​ម៉ង​ទៅ ​ដេត ​ភូមិន្ទ​!»
«​នៅ​ទេ​!»
​គេ​តប​ទាំង​ញញឹម​ដូចជា​ពេញ​មួយ​ថ្ងៃ​មក​នេះ រវាង​ពីរ​នាក់​គេ ​គឺ​គ្មាន​វិវាទ​អ្វី​កើត​ឡើង​ទាំង​អស់។​
«​ទៅ​ឱ្យ​បាត់​ទៅ ​ដេត ​ភូមិន្ទ​!»​ នាង​ងរង៉ក់។
«ទៅ​ណា? ​មិន​ទាន់​បាន​អី​ផង!»
​បុរស​ឱន​មក ​ហើយ​បី​នាង​ផុត​ជើង​ពី​ដី​សំដៅ​ទៅ​ខាង​ក្នុង ចុង​ក្រោយ​រាងកាយ​នាង​ គឺ​នៅ​លើ​គ្រែ​ឈើ​ដែល​ក្រាល​ដោយ​កម្រាល​ពូក​ទន់​ត្រជាក់។

​គេ​ឈ្ងោក​មក​មើល​មុខ​នាង​ និង​បបូរមាត់​ដែល​លែង​ចេចចាច។
«​មើល​មុខ​មនុស្ស​ប្រចណ្ឌ​ងងឹត​មុខ!»
​នាង​តប​វិញ​ច្រេក​៖
«​ខ្លួន​ឯង​ហ្នឹង​ហើយ ​មនុស្ស​ប្រចណ្ឌ​ងងឹត​មុខ!»
​គេ​ញញឹម​ ហើយ​ឱន​មើល​ឡេវអាវ​នាង​ដែល​កាល​ពី​ព្រឹក​អាវ​មួយ​នោះ​ត្រូវ​ដាច់​ឡេវ​អស់​ដោយ​អន្លើ។
​គេ​និយាយ​មួយៗ ​តែ​ដង្ហើម​ខ្លីៗ៖
«​ចង់​ឆែក​មើល….. ​ថា​ព្រឹក​មិញ មាន​អី​កើត​ឡើង​ខ្លះ!»
«​អត់​ទេ ​ដេត​ ភូមិន្ទ​!»​ នាង​តប​យ៉ាង​រហ័ស​ ហើយ​ញាប់។ …

 

ចុចអានភាគទី២៦ទាំងស្រុង!

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​២៦)

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ