សញ្ញា​ដែល​សង្ស័យ​ថា​អ្នក​កំពុងតែ​ចិញ្ចឹម​ព្រូន​ក្នុង​ពោះវៀន​

សញ្ញា​ដែល​សង្ស័យ​ថា​អ្នក​កំពុងតែ​ចិញ្ចឹម​ព្រូន​ក្នុង​ពោះវៀន​

​ដង្កូវ​ព្រូន​ក្នុង​ពោះវៀន​គឺជា​ប្រភេទ​ប៉ា​រ៉ា​សិត ហើយ​វា​ចូលក្នុង​រាងកាយ​មនុស្ស​បាន​តាម​រយៈ​អាហារ និង​ទឹក ភ្នាក់ងារ​ចម្លង​ដូចជា មូស និង​ការ​រួមភេទ ព្រមទាំង​តាម​ស្បែក និង​ច្រមុះ​ផងដែរ​។ ទោះបីជា​មាន​ប្រភេទ​ប៉ា​រ៉ា​សិត​រាប់ពាន់​ប្រភេទ​ដែល​ចម្លង​ដល់​មនុស្ស​ក៏​ដោយ ក៏​មាន​តែ​ពពួក​ប៉ា​រ៉ា​សិត​បួន​ប្រភេទ​ប៉ុណ្ណោះ​ដែល​ផ្តល់​ភាពគ្រោះថ្នាក់​បំផុត​នោះ​គឺ​៖
•​    ​ព្រូន​មូល (​ចម្លង​តាម​អាហារ​និង​ទឹក​)
•​    ​អៀន (​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​)

•​    ​ព្រូន​ប្រភេទ Whipworm (​ចម្លង​តាម​ចំណីអាហារ​និង​ទឹក​)
•​    ​ព្រូន​សំប៉ែត (​ចម្លង​តាមរយៈ​ការ​ញ៉ាំ​សាច់​ឆៅ ឬ​មិន​ឆ្អិន​)

សញ្ញា​ដែល​សង្ស័យ​ថា​អ្នក​កំពុងតែ​ចិញ្ចឹម​ព្រូន​ក្នុង​ពោះវៀន​
​ព្រូន​អាច​រស់នៅ​ក្នុង​ពោះវៀន​មនុស្ស​យើង​រយៈពេល​ច្រើន​ឆ្នាំ​ដោយ​ពុំ​មាន​រោគសញ្ញា​អ្វី​ទាំងអស់​។ ប៉ុន្តែ​វា​អាច​ចាប់ផ្តើម​បង្កបញ្ហា​ដល់​យើង​ដែរ​នៅពេលដែល​មាន​សញ្ញា​ដូចខាងក្រោម​នេះ​៖
•​    ​ឈឺ​ពោះ​

សញ្ញា​ដែល​សង្ស័យ​ថា​អ្នក​កំពុងតែ​ចិញ្ចឹម​ព្រូន​ក្នុង​ពោះវៀន​
•​    ​រាក​រូស​
•​    ​រា​កមួល​
•​    ​ស្រក​ទម្ងន់​

សញ្ញា​ដែល​សង្ស័យ​ថា​អ្នក​កំពុងតែ​ចិញ្ចឹម​ព្រូន​ក្នុង​ពោះវៀន​
•​    ​អស់កម្លាំង​
•​    ​មាន​ព្រូន​ចេញ​តាម​លាមក​
•​    ​រមាស​នៅ​ជុំវិញ​រន្ធ​គូថ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។