ហេតុអ្វី​បានជា​ខ្ញុំ​ចេះតែ​ណែន​ទ្រូង​?

ហេតុអ្វី​បានជា​ខ្ញុំ​ចេះតែ​ណែន​ទ្រូង​?

​ការ​ណែន​ទ្រូង​គឺជា​អា​ការៈមិន​ស្រួលខ្លួន​ក្នុង​ទ្រូង​ខ្លាំង​ដែល​បណ្តាល​មកពី​ការបង្ក​រោគ ឬ​រលាក​នៅ​ផ្លូវ ដង្ហើម​។ ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ស្រួចស្រាវ​គឺជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​ក្នុង​សង្គម​រស់នៅ ដូច្នេះ​ហើយ​មនុស្ស​យើង​តែងតែ​ព្យាយាម​ធ្វើ​យ៉ាងណា​បំបាត់​អា​ការៈណែន​ដើមទ្រូង​តាម​បែប​ធម្មជាតិ​ដោយ​ខ្លួនឯង​។ គ្រប់​ករណី​ណែន​ទ្រូង​ទាំងអស់​គួរតែ​ផ្តល់​ឱ្យ​គ្រូពេទ្យ​ធ្វើ​ការកំណត់​រោគវិនិច្ឆ័យ​ដើម្បី​ទាត់ចោល​រាល់​មូលហេតុ​ធ្ងន់ធ្ងរ​សិន​ទៅ​។ ក្រៅពីនេះ គ្រូពេទ្យ​ក៏​អាច​នឹង​ប្រាប់​ថា​គួរតែ​ធ្វើ​ដូចម្តេច​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បន្ថែម​ទៀត​។

​ការ​ណែន​ទ្រូង​កើតឡើង​នៅពេល​មានការ​រលាក​នៅក្នុង​ភ្នាស​រំអិល​នៃ​ទងសួត​។ ភ្នាក់ងារ​បង្ក​បញ្ហា​នេះ​ច្រើនតែ​ជា​ការបង្ក​រោគ​ដោយ​វីរុស ដែល​វា​តែងតែ​ជា​វិញ​ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ​បើសិនជា​មិន​ជា​ទេនោះ វា​អាច​ក៏​អាច​កើតឡើង​បន្ថែមទៀត​នូវ​ការបង្ក​រោគ​ដោយ​បាក់តេរី​ដែរ​។ ការ​ណែន​ទ្រូង និង​ក្អក​តែង​មាន​ជាប់ទាក់ទង​គ្នា​ព្រោះ​ការ​ក្អក​គឺជា​សកម្មភាព​បែប​រ៉េ​ផ្លេច​មួយ​ដែល​បញ្ជាក់អំ​ពីកា​រ​លុបបំបាត់​ការបញ្ចេញ​ស្លេស​។ ការ​ណែន​ទ្រូង​មាន​ជាប់​ទាក់ទង​នឹង​សញ្ញា​ផ្សេងទៀត​ដែរ​ដូចជា ហៀរ​សម្បោរ និង​ពិបាក​ដក ដង្ហើម​។ ការ​ណែន​ក្នុង​សួត​ទំនង​ជា​កើតឡើង​បាន​ដោយសារ​ជំងឺ​ធ្ងន់ធ្ងរ ដូច្នេះ​គួរតែ​ព្យាបាល​ដោយ​គ្រូពេទ្យ​ជំនាញ​។

​ការ​ណែន​ទ្រូង​ដោយសារតែ​ការ​រលាក​ទងសួត​ប្រហែល​ជា​បណ្តាលមកពី​កត្តា​ច្រើន​ដូចជា ការបង្ក​រោគ ឬ​រលាក​ដោយសារតែ​ទឹកអប់ ធូលី​ដី ឬ​ផ្សែង​ចេញ​ពី​មជ្ឈដ្ឋាន​ជុំវិញខ្លួន​។ មាន​កត្តា​ច្រើនណាស់​ដែល​នាំឱ្យ​ណែន​ទ្រូង​ដែរ​ដូចជា ការជក់បារី ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ឬ​ត្រៀម​នឹង​កើត​ជំងឺ​ហឺត​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។