ស្ត្រី​ភាគច្រើន មើលរំលង​ការ​ថែ​ស្បែក​ដើមទ្រូង

​អ្នកសិក្សា​ស្រាវជ្រាវ​អំពី​ការ​ថែ​សម្រស់ ពិសេស​ការ​ថែ​ស្បែក​របស់​ស្ត្រី​បាន​ឲ្យ​ដឹងថា ស្ត្រី​ភាគច្រើន​ផ្តោត​ការយកចិត្តទុកដាក់​ថែ​ស្បែក​បរិវេណ​ផ្ទៃមុខ រហូត​មើលរំលង​ការថែទាំ​ស្បែក​បរិវេណ​ដើមទ្រូង ទាំង​ដែល​ស្បែក​បរិវេណ​នេះ​មាន​ក្រពេញ​ខ្លាញ់​តិច ទើប​អ្នកខ្លះ​កើត​បញ្ហា​ស្បែក​ស្ងួត រហូត​បង្ក​ឲ្យ​កើត​ស្នាម​ជ្រីវជ្រួញ​បាន​ងាយ​។​

​ដូចនេះ​ក្រោយពី​លាប​ក្រែ​ម​ថែ​ស្បែក​លើ​ផ្ទៃមុខ​រួចហើយ កុំ​ភ្លេច​លាប​ចុះមក បរិវេណ​-​ក និង​ដើមទ្រូង របស់​អ្នកផង ដោយ​ប្រើ​បាតដៃ​លាប​អង្អែល ទៅ​ទិស​តែមួយ កុំ​លាប​ទៅមក​ដដែលៗ ព្រោះ​អាច​សាង​កម្លាំង​កកិត ធ្វើ​ឲ្យ​ស្បែក​ដែល​ស្តើង​បរិវេណ​នេះ កើត​អាការ​ក្រហាយ ហើយ​ប្រសិនបើ​អ្នក​ចូលចិត្ត​ពាក់អាវ​-​ក​ទូលាយ​ជាប្រចាំ ក៏​កុំ​ភ្លេច​លាប​ក្រែ​ម​ថែ​ស្បែក​ដែលមាន​ភាគ​ផ្សំ​របស់​សារធាតុ​ការពារ​ កម្តៅថ្ងៃ​ផង ដើម្បី​ការពារ ការខូចខាត​ដោយសារ​កាំរស្មី​ពី​កម្តៅថ្ងៃ ដែល​នឹង​ជួយ​ឲ្យ​ស្បែក​បរិវេណ​ដើមទ្រូង​របស់ អ្នក​រលោង​ស្អាត​ជានិច្ច​…៕កំណើតថ្មី

ស្ត្រី​ភាគច្រើន មើលរំលង​ការ​ថែ​ស្បែក​ដើមទ្រូង ស្ត្រី​ភាគច្រើន មើលរំលង​ការ​ថែ​ស្បែក​ដើមទ្រូង ស្ត្រី​ភាគច្រើន មើលរំលង​ការ​ថែ​ស្បែក​ដើមទ្រូង