ចាប់ខ្លួនមន្រ្តីយោធា ក្រោយឆក់ខ្សែក ជនរងគ្រោះ បណ្តាលឲ្យដួល រងរបួសទាំងចាស់ ទាំងក្មេង

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ នៅអង្គភាពឆ័ត្រយោង ត្រូវបានកម្លាំងនគរបាលល្បាតរបស់ខណ្ឌ ឫស្សីកែវ ចាប់ខ្លួនក្រោយពីបានធ្វើ សកម្មភាពឆក់ខ្សែក របស់ស្រ្តីរងគ្រោះ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅស្ថិតនៅ ចំណុចមុខឃ្លាំងប្រេង សូគីមិច ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលបណ្តាលឲ្យ ជនរងគ្រោះជាមួយឪពុករបស់ខ្លួន និងកូនតូចៗ២នាក់ ដួលបណ្តាលឲ្យរងរបួសលើដងខ្លួន យ៉ាងធ្ងន់ធ្ងរ ។

អធិការនគរបាល ខណ្ឌឫស្សីកែវ លោក ទៀង ចាន់សា បានបញ្ជាក់ថា ជនរងគ្រោះ ម្ចាស់ខ្សែកឈ្មោះ ផាត់ សុខលី ភេទស្រី អាយុ២៧ឆ្នាំ ឪពុកជាអ្នកឌុបឈ្មោះ ជា  សុខន អាយុ៦០ឆ្នាំ និងចៅប្រុស២នាក់ទៀត ឈ្មោះ ខន ដាវុធ អាយុ១១ឆ្នាំ និងឈ្មោះ ហឿន  ហេងហេង អាយុ១០ខែ មានទីលំនៅ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្តាល។

ដោយឡែក ជនសង្ស័យឈ្មោះ ឡាំ ឌីណា ហៅអាទូ អាយុ២២ ទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មុខរបរយោធាអង្គភាពឆ័ត្រយោង (ស៊ីឈ្មោះ)  ជិះម៉ូតូC125សេរី ២០១៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CV8157។

បើតាមលោក ទៀង ចាន់សា ចំពោះមុខសញ្ញានេះ ទើបតែចេញពីពន្ធនាគារ ពីបទឆក់នៅ ខណ្ឌដូនពេញ ក្នុងឆ្នាំ២០១៣ ហើយបច្ចុប្បន្ន អធិការដ្ឋានកំពុងអនុវត្តន៍តាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ចាប់ខ្លួនមន្រ្តីយោធា ក្រោយឆក់ខ្សែក ជនរងគ្រោះ បណ្តាលឲ្យដួល រងរបួសទាំងចាស់ ទាំងក្មេង
ចាប់ខ្លួនមន្រ្តីយោធា ក្រោយឆក់ខ្សែក ជនរងគ្រោះ បណ្តាលឲ្យដួល រងរបួសទាំងចាស់ ទាំងក្មេង
ចាប់ខ្លួនមន្រ្តីយោធា ក្រោយឆក់ខ្សែក ជនរងគ្រោះ បណ្តាលឲ្យដួល រងរបួសទាំងចាស់ ទាំងក្មេង
ចាប់ខ្លួនមន្រ្តីយោធា ក្រោយឆក់ខ្សែក ជនរងគ្រោះ បណ្តាលឲ្យដួល រងរបួសទាំងចាស់ ទាំងក្មេង
ចាប់ខ្លួនមន្រ្តីយោធា ក្រោយឆក់ខ្សែក ជនរងគ្រោះ បណ្តាលឲ្យដួល រងរបួសទាំងចាស់ ទាំងក្មេង
ចាប់ខ្លួនមន្រ្តីយោធា ក្រោយឆក់ខ្សែក ជនរងគ្រោះ បណ្តាលឲ្យដួល រងរបួសទាំងចាស់ ទាំងក្មេង
ចាប់ខ្លួនមន្រ្តីយោធា ក្រោយឆក់ខ្សែក ជនរងគ្រោះ បណ្តាលឲ្យដួល រងរបួសទាំងចាស់ ទាំងក្មេង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត