វិធីកម្ចាត់មេរោគបាក់តេរីនៅក្នុងរាងកាយ និង​បំបាត់​ការ​ចុក​ពោះ​ហួស​ពីការ​ស្មាន​

តើអ្នកគិតថា​ខ្លួនរបស់​អ្នក​កំពុង​តែមាន​សុខភាព​ល្អមែនទេ? ​ជា​ការ​ពិត​ណាស់​ ទោះបី​ជា​បច្ចុប្បន្ន​សុខ​ភាព​របស់​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ក៏ដោយ​ ប៉ុន្តែ​អ្នក​ត្រូវ​ដឹងថា​​ រាងកាយ​​របស់​អ្នក​​មិន​​ប្រាកដ​ថា​គ្មាន​មេរោគ​និង​បាក់តេរី​ឡើយ។ ​ពេលនេះ​ ខ្ញុំ​សូម​ធ្វើ​ការ​បង្ហាញ​នូវ​រូបមន្ដ​ពិសេស​មួយ​ ដែល​មាន​​តួនាទី​សំខាន់​ក្នុង​ការ​កម្ចាត់​បាក់តេរី​និង​មេរោគ​នៅក្នុង​រាងកាយ​ ហើយ​ជា​ពិសេស​នោះ ​​ការ​ក​ម្ចាត់​បាក់តេរី​ដែល​បង្កឲ្យ​មាន​បញ្ហា​ចុកពោះ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ហួស​ពី​ការ​ស្មាន។ ​នេះ​ជាអ្វី​ដែល​អ្នកត្រូវ​ការ​ក្នុង​ដំណើរ​ការ​នៃការ​បង្កើត​ល្បាយ​​ដ៏មាន​ប្រសិទ្ធិ​ភាព​មួយនេះ។​

 

វិធីកម្ចាត់មេរោគបាក់តេរីនៅក្នុងរាងកាយ និង​បំបាត់​ការ​ចុក​ពោះ​ហួស​ពីការ​ស្មាន​

 

គ្រឿងផ្សំ៖

-      មើមជីវ៉ាន់ស៊ុយ ២៥០ ក្រាម

-      ក្រូចឆ្មាទាំងសម្បក ២៥០ ក្រាម

-      ទឹកឃ្មុំ ២០០ ក្រាម

-      ប្រេងអូលីវ ២០០ មីលីលីត្រ

 

ការរៀបចំ៖

អ្នកត្រូវលាងសម្អាត មើមជីវ៉ាន់ស៊ុយ, ក្រូចឆ្មា ​ឲ្យបាន​ស្អាត​​ រួចត្រូវ​ចិញ្ច្រាំ​ឬកាត់​​ជា​កង់ល្អិត​តូចៗ​ឲ្យ​បានល្អ​ រួចដាក់​វាចូល​ទៅក្នុង​កែវកញ្ចក់​ស្អាត​ល្អមួយ​ ដែលមាន​ចំណុះ​អាច​ផ្ទុកវា​បាន។ ​បន្ទាប់មក ​បន្ថែម​ទឹកឃ្មុំ​និង​ប្រេង​អូលីវ​ចូល​ រួចលាយ​វាឲ្យ​បានសព្វ​ល្អ​រហូត​អ្នក​ទទួល​បាន​ល្បាយ​មួយ។ ​ហើយ​អ្នក​ត្រូវ​រក្សា​ទុកវា​​ឲ្យ​បាន​ល្អ។​

 

ការប្រើប្រាស់៖

អ្នកត្រូវពិសារល្បាយនេះ ១ ស្លាបព្រាបាយ ​មុនពេល​ទទួល​ទាន​អាហារ​ពេលព្រឹក​ ហើយអ្នក​ត្រូវពិសារ​ល្បាយនេះ​ឲ្យអស់​ ​មុនពេល​ទទួល​ទាន​អាហា​ពេលល្ងាច។​ បន្ទាប់ពី​បាន​ប្រើប្រាស់​ល្បាយនេះ​រួចហើយ​ អាចធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅលើ​សុខភាព​របស់អ្នក​ ថាតើវា​មានភាព​ល្អប្រសើរ​ហើយ​ឬនៅ​ ប្រសិន​បើ​នៅទេ ​អ្នកអាច​អនុវត្តន៍​វាឡើង​វិញម្ដង​ទៀតបាន។​

 

 

ដោយ៖ Brugn

 

ប្រភព៖ myfitmagazine

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីកម្ចាត់មេរោគបាក់តេរីនៅក្នុងរាងកាយ និង​បំបាត់​ការ​ចុក​ពោះ​ហួស​ពីការ​ស្មាន​
    • វិធីកម្ចាត់មេរោគបាក់តេរីនៅក្នុងរាងកាយ និង​បំបាត់​ការ​ចុក​ពោះ​ហួស​ពីការ​ស្មាន​已关闭评论
    • 487 views
    • Hide Sidebar
      A+
    Publish on:2015/10/23  Category:សុខភាព