បុរស​ជនជាតិ​ចិន​ស្រវឹង​ធ្លាក់​ភ្នែក​​​បើករថយន្ត​​​​​ចូល​ប្រឡាយ​​ទឹក​ស្អុយ

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​​ម៉ាក​ឡិច​ស៊ី​ស​RX300 ក្នុង​ស្ថានភាព​ស្រវឹង​ធ្លាក់​ភ្នែកបាន​បង្អង់​ល្បឿន​បត់​ត្រឡប់​ក្រោយ​បួង​ចង្កូត​មិន​អស់​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​ទឹក​​ស្អុយ​​ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី២២ ​តុលា ​​២០១៥ នៅ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្បែរ​​​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

​សាក្សី​នៅ​​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​​ឃើញរថយន្ត​ឡិច​ស៊ី​សRX300 មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ2W-1417 ដែល​បើក​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ល្បឿន​លឿន ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​​មក​ដល់​ចំណុច​កើតហេតុ​ក្បែរ​​​ប៉ុស្តិ៍​នគរ​បាល​​រដ្ឋ​បាល​ចោម​ចៅ ក៏​បាន​បង្អង់​ល្បឿន រួច​​បត់​ត្រឡប់​ក្រោយ​វិញ​ដោយ​បួង​ចង្កូត​មិន​អស់​ជាន់​ហ្គែ​បន្ថែម​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​​​ទឹក​​ស្អុយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សម​ត្ថ​កិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ចេញ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​​​ពិនិត្យ​មើល​ហេតុការណ៍ដោយ​​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​​ សមត្ថកិច្ច​ក៏​សម្រេចឱ្យ​​ជនជាតិ​​ចិន​រូប​​នេះ​ទូរស័ព្ទ​ហៅ​រថយន្ត​ស្ទួ​ចម​ក​ស្ទួ​ច​យក​រថយន្ត​​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ​៕​