ច្បាស់ៗ​មូលហេតុ​គួរ​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​មាន​អាជ្ញាប័ណ្ណ


ច្បាស់ៗ​មូលហេតុ​គួរ​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​មាន​អាជ្ញាប័ណ្ណ

​ការ​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​មាន​សារៈសំខាន់​ណាស់ ទាំង​កុំព្យូទ័រ​​និង​ទូរសព្ទ​ដៃ​សម្រាប់​ការ​ពារ​បញ្ហា​ការ​វាយ​ប្រហារ​ណាមួយ​​ដែល​​អាច​កើត​មាន​ឡើង​ជាយថាហេតុ​។ យ៉ាង​ណា​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មិន​បាន​យល់​​ដឹង​ពី​ការ​​ប្រើ​កម្មវិធី​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ ដោយសារ​កត្តា​ជា​ច្រើន។

 

ច្បាស់ៗ​មូលហេតុ​គួរ​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​មាន​អាជ្ញាប័ណ្ណ

 

លោក​ អ៊ូ ផាន់ណារិទ្ធិ អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​លើ​អ៊ីនធឺណិត និង​ក៏​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ បៀលប្រាយ​ បាន​បង្ហាញ​ពី​អត្ថប្រយោជន៍ ៥ យ៉ាង​ដែល​ពលរដ្ឋ​គួរ​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មាន​អាជ្ញាប័ណ្ណ (License) ត្រឹមត្រូវ​ដើម្បី​ការពារ​និង​ធានា​ការ​ប្រើប្រាស់​ដោយ​សុវត្ថិភាព។

 

ទី១៖ ​កម្ចាត់​មេរោគមាន​ប្រសិទ្ធភាព​ខ្ពស់

ប្រើ​ប្រាស់​កម្មវិធី​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ អាច​ទប់ស្កាត់​និង​បង្កើន​ប្រសិទ្ធភាព​លើ​ការ​ការពារ​បាន​ពេញ​លេញ។

 

ទី២៖ Update មុខ​ងារ​ថ្មី​បាន​ទាន់​ពេល​វេលា​
​អាច​ដឹង​និង​ប្រើ​បាន​មុន​គេ​កម្មវិធី​ថ្មី​ៗ​ដែល​បាន Update។

 

ទី៣៖ ការពារ​ Firewall
ច្បាស់​ហើយ​ កម្មវិធី​កម្ចាត់​មេរោគ​ណា​ក៏​ជួយ​ការ​ពារ​ Firewall របស់​កុំព្យូទ័រ​ដែរ​ គ្រាន់តែ​ថា​បើ​មាន​ License វា​ការពារ​បាន​ល្អ​ជាង​។

 

ទី៤៖ ជួយ​ការពារ​ Website
បើ​មាន​មេរោគ​ណា​ អាច​ចូល​ជ្រៀត​ជ្រែក​ ឬ​បង្អាក់​ដំណើរ​ការ​ Website នោះ​វា​នឹង​ការពារ​រួច​ជា​ស្រេច​។

 

ទី៥៖ ជួយ​ការពារ​ឯកសារ​ផ្ទាល់​ខ្លួន
យើង​ប្រើ​ កម្មវិធី​កម្ចាត់​មេរោគ​ពិត​ជា​ចង់​ឲ្យ​វា​ ការពារ​ឯកសារ​យើង​ហើយ​ ចឹង​បើ​ប្រើ​វា​ហើយ​មិន​អាច​ការពារ​បាន​ នោះ​មិន​មែន​កម្មវិធី​កម្ចាត់​មេរោគ​ទេ ដូច​នេះ​គួរ​តែ​ប្រើ​ដោយ​មាន​ License ។

 

លោក​ អ៊ូ ផាន់ណារិទ្ធិ បាន​បន្ថែម​ថា​ ការ​ប្រើប្រាស់​កម្មវិធី​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​វាយ​ប្រហារ​ពី​ Malware ផ្សេងៗ ជាពិសេស​គឺ​ Malware ដែល​បង្កើត​ឡើង​ដោយ​អ្នក​បង្កើត​កម្មវិធី​ Crack នោះ​តែ​ម្ដង។ ការ​ប្រើប្រាស់​កម្មវិធី​ដែល Crack មេរោគ​ចូល​មុន​ Anti-Virus ហ្នឹង​ទៀត ឬ​ ប្រើ​បាន​តែ​ចាប់​មិន​បាន​ និយាយ​រួម​ បើ​មាន​ License វា​អនុវត្ត​គ្រប់ feature និង គ្រប់​មុខងារ។

 

អត្ថបទ៖ រក្សា