តើ​លោកអ្នក​គួរពិនិត្យមើល​លើ​អ្វីខ្លះ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​មុននឹង​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​?

: សួស្ដី នាង​ខ្ញុំ​ឈ្មោះ​ ជ័យ រតនា ​ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា​។​នៅ​សប្តាហ៍​នេះ​នាង​ខ្ញុំ​ក៏​សូម​ឆ្លើយតប​ចំពោះ​ចម្ងល់​របស់​អតិថិជន​ជុំវិញ ការជឿទុកចិត្ត​លើ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ណាមួយ ។

​តើ​អតិថិជន​ត្រូវ​មើលទៅ​លើ​អ្វីខ្លះ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​? ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​លោកអ្នក​គួរស្វែងយល់​អំពី​ក្រុមហ៊ុន​សេវា​ធានារ៉ាប់រង​អាយុជីវិត​។​

1.​លោកអ្នក​ត្រូវ​ស្វែងរក​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋានគ្រឹះ​រឹងមាំ​៖​គឺជា​ក្រុមហ៊ុន​ដែលមាន​អាយុកាល យូរអង្វែង​ក្នុងការ​ផ្តល់នូវ​សេវា​ធានារ៉ាប់រង​អាយុជីវិត​។​ភាពរឹងមាំ​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត គឺជា​កត្តា​ដ៏​ធំ​មួយ​ក្នុងចំណោម​កត្តា​ធំៗ​ជាច្រើន​ទៀត​ដែល​លោកអ្នក​ត្រូវ​ពិចារណា​មុននឹង​សម្រេចចិត្ត​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ពី​ក្រុមហ៊ុន​នោះ​។​

2.​ដើមកំណើត​ក្រុមហ៊ុន​៖ លោកអ្នក​អាច​សិក្សា​ពី​ក្រុមហ៊ុន​ដោយ​ការសាកសួរ​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ថា​តើ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ត្រូវបាន​បង្កើតឡើង​នៅពេលណា និង​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​ប្រទេស​ណាខ្លះ​? លោកអ្នក​ក៏​គួរតែ​ពិនិត្យ​មើលថា​តើ​ក្រុមហ៊ុន​នោះ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​និង​ស្របតាម​ច្បាប់​របស់​ប្រទេស​ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​ដែរ​ទេ​?​ធ្វើ​ដូច្នេះ លោកអ្នក​អាច​កាន់តែ​ប្រាកដ​ក្នុង​ចិត្ត​ថា ក្រុមហ៊ុន​នោះ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​អាច​ជឿជាក់​បាន​ប៉ុណ្ណា ។​

3.​ប្រវត្តិ​នៃ​ការទូទាត់​សំណង​៖ លោកអ្នក​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត ដើម្បី​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ណាមួយ​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់លោក​អ្នក ក្នុងករណី​លោកអ្នក​មាន​បញ្ហា​អកុសល​កើតឡើង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ឬ​ទទួលរង​ពិការភាព​។ ដូច្នេះ​វា​ជាការ​សំខាន់​ណាស់​ដែល​លោកអ្នក​ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែលមាន​ប្រវត្តិ​នៃ​ការទូទាត់​សំណង​តាម​កាលកំណត់ និង​ត្រឹមត្រូវ​តាម​ខសន្យា​រវាង​ក្រុមហ៊ុន និង​អតិថិ​ជិន​។​

​សរុបសេចក្តី​មក ការទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​ការប្តេជ្ញាចិត្ត ក៏ដូចជា​កិច្ចសន្យា​មួយ ដែលមាន​រយៈពេល​វែង​។ ដូច្នេះ លោកអ្នក​គួរតែ​ស្វែងយល់​ពី​ចំនុច​សំខាន់ៗ​ដូចខាងលើ​ដើម្បី​ជា​ទុន​ក្នុងការ​ជ្រើសរើស​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ណាមួយ​។​

​សំណួរ​ប្រចាំ​សប្ដាហ៍​៖ តើ​ត្រូវ​ពិនិត្យមើល​លើ​អ្វីខ្លះ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​មុននឹង​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​? ចូរ​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​ជាងគេ​៖
​   ក​.​សកម្មភាព​សង្គម​
   ​ខ​.​មូលដ្ឋានគ្រឹះ​រឹងមាំ​របស់​ក្រុមហ៊ុន​
   ​គ​.​ចំនួន​បុគ្គលិក​
   ​ឃ​.​កម្មវិធី​ជប់លៀង​ប្រចាំឆ្នាំ​

​សូម​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​រួច​ផ្ញើ​ទៅកាន់​អាសយដ្ឋាន​អុ​ី​ម៉ែ​ល [email protected] [email protected][email protected]្ទ​របស់លោក​អ្នក​*​។​

​សម្រាប់​លក្ខខណ្ឌ​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ​៖
www.prudential.com.kh/corp/prudential_km_kh/liuterm

តើ​លោកអ្នក​គួរពិនិត្យមើល​លើ​អ្វីខ្លះ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​មុននឹង​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​?