ខឹង​ម្តាយ​ឪពុក​ស្តីបន្ទោស​រឿង​លក់​ម៉ូតូ ចងក​ស្លាប់​ខ្លួន​និង​មែក​ម្កាក់​

កំពង់ស្ពឺ: ​ប្រជាពលរដ្ឋ​ម្នាក់​បាន​ទៅ​ច្រូតស្មៅ ឲ្យ​គោ​ស៊ី បាន​ប្រទះឃើញ​សាកសព​យុវជន​ម្នាក់ចងក​នឹង​ខ្សែ​ជ័រ​ព​ណ៏​ខ្មៅ​ប្រវែង​៣​ម៉ែត្រ​ជាប់​និង​មែក​ម្កាក់​កំពស់​៣​ម៉ែត្រ​នៅ​ចំណុចខាងកើត​ភូមិ​ក្រាំង​តារ​ត្ឋ​ចំងាយ​១៥០  រួច​រាយ​ការ​ទៅ​អា​ជ្ងា​ធរ​មូលដ្ឋាន ឲ្យចុះមក​អន្តរាគមន៍​។​

​ហេតុការណ៍​ប្រទះឃើញ​យុវជន​ដែល​ចងក​ធ្វើអត្តឃាត​នេះ​បាន​កើតឡើង​កាលពីរសៀល ថ្ងៃទី​២២ ខែ​ខែតុលា​ឆ្នាំ​២០១៥ នៅ​ភូមិ​ក្រាំង​តារ​ត្ឋ ឃុំ​ព្នាយ ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​យុវជន​ដែល​បាន​ចងក​ធ្វើអត្តឃាត សម្លាប់ខ្លួន​ត្រូវបាន​គេ​ស្គាល់​មានឈ្មោះ​ជួន វ៉ាន់​ឆៃអាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។

​តាម​ក្រុមគ្រួសារ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ដើមចម​នៃ​ការចងក​របស់​កូន​គាត់​គឺ​ខឹង​និងឪពុក​ស្តី​បន្ទោ​អោយ​ពី​រឿង​លក់​ម៉ូតូ​ចាយ​អស់ហើយ​មកសុំ​លុយ​ម្ដាយ​ថែមទៀតទើប​គេ​សម្រេចចិត្ត​បែបនេះ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយពី​ទទួល​ព័ត៌មាន​ករណី​ចងក​នេះ​ភ្លាម កម្លាំង​ជំនាញស្រុក បាន​ចុះមក​អន្តរាគមន៍ និង​ពិនិត្យ​លើ​ខ្លួន​សាកសព មិនឃើញ​មាន​អ្វី​ប្លែក​នោះទេ ហើយ​បាន​សន្និដ្ឋានថា យុវជន​ឈ្មោះ វ៉ាន់​ឆៃ ពិតជា​ចងក​សម្លាប់ខ្លួន ដោយមិន​ជាប់​ពាក់ព័ន្ធ​ករណី​ផ្សេង​នោះទេ ហើយក៏​ប្រគល់​សព​ជូន​ក្រុមគ្រួសារធ្វើបុណ្យ​តាម​ប្រពៃណី​៕​