ឃាត់ខ្លួន​បុរស​ម្នាក់ រំលោភ​បូក​គ្នា​៣​នាក់ ទៅលើ​នារី​ពិការ​ជើង​

កណ្តាល: បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា​ស្រាវជ្រាវ​ឃាត់ខ្លួន​បានកាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រសៀល ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ត្រង់ចំណុច​បរិវេណ​វត្ត​ស្លា​កេតុ ហៅ​វត្ត​កង​ម៉ម ស្ថិតក្នុង​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាងខេត្តកណ្តាល បន្ទាប់ពី​បុរស​រូបនេះ​ធ្វើ​សកម្មភាព​រំលោភ​បូក​គ្នា​៣​នាក់​ទៅលើ​នារីពិការ​ជើង​ទាំងសងខាង​រហូត​បាន​សម្រេច ។​

​លោក​អនុ​សេនីយ៍ ពុ​យ ទ្រី នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ត្រើយ​ស្លា​បាន​ឲ្យ​ដឹងថាប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ គឺធ្វើឡើង​ដោយ​អនុវត្តតាម​ដីកាបង្គាប់​ឲ្យ​ចាប់ខ្លួន​៦៨៣ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១២ របស់លោក ធ្ធាំ ប៊ុណ្ណាចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល ។ ដីកា​ខាងលើនេះ​បាន​បញ្ជា​ឲ្យសមត្ថកិច្ច​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ប្រិ​យ ថុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ ជាកសិករ មាន​ទី​នៅ​ក្នុងភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ពីបទ​“រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​” ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៥ នៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

​លោកនាយ​ប៉ុស្តិ៍​បាន​រំ​ឮ​កថា កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥​ជន​ត្រូវ​ចោទខាងលើនេះ​និង​បក្ខពួក​២​នាក់​ទៀត​បានធ្វើ​សកម្មភាព​ល្បួង​នារី​ពិការ​ជើងទាំងសងខាង យកទៅ​រំលោភ​សេពសន្ថវៈ​នៅក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ត្រើយស្លា ខណៈ​កំពុង​ធ្វើ​សកម្មភាព​ជិត​បានសម្រេច​បំណង​ទាំង​៣​នាក់ទៅហើយនោះ​សមត្ថកិច្ច​នគរបាល​ល្បាត​បាន​ទៅដល់​បាន ប្រទះឃើញជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​រំលោភ​នារីរ​ង​គ្រោះ ទើប​កម្លាំង​ល្បាត​ចេញអន្តរាគមន៍​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង​កសាង​សំណុំរឿងបញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល ។ ដោយឡែក​ជនសង្ស័យ​២​នាក់ទៀត​ដែល​រត់គេចខ្លួន ក៏​ត្រូវបាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង និងសាវតា​ជាតិ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ផងដែរ ។​

​ក្រោយមក​ទើប​លោក​ធ្ធាំ ប៊ុណ្ណា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាលបានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យ​២​នាក់​បន្ថែមទៀត ។ អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនខាងលើនេះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា បាន​ឈានដល់​ធ្វើការឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ប្រិ​យ ថុង បន្ថែម​ម្នាក់ទៀត គ្រា​ដែល​ជន​ត្រូវ​ចោទចូលមក​ស្រុកកំណើត​វិញ ៕​

ឃាត់ខ្លួន​បុរស​ម្នាក់ រំលោភ​បូក​គ្នា​៣​នាក់ ទៅលើ​នារី​ពិការ​ជើង​

ឃាត់ខ្លួន​បុរស​ម្នាក់ រំលោភ​បូក​គ្នា​៣​នាក់ ទៅលើ​នារី​ពិការ​ជើង​