​ប៉េអឹម ចាប់បាន​បុរស​ម្នាក់ លួច​លុយ​ជិត​១​ម៉ឺន​ដុល្លារ ពី​ខេត្តស្ទឹងត្រែង រត់​មក​ខេត្តស្វាយរៀង

ស្វាយរៀង: បុរស​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៥ នៅ​ភូមិ​ត្រស់ ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង បន្ទាប់ពី​បុរស​នោះ បាន​លួច​លុយ​គេបាន​ជិត ១០.០០០ ដុល្លារ ពី​ខេត្តស្ទឹងត្រែង ហើយ​បាន​រត់​ចូលមក​ខេត្តស្វាយរៀង​។

​អាវុធហត្ថ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​៖ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យ័ន្ត សេង ប្រធាន​មន្ទីរ​យុត្តិធម៌ កម្លាំង​អាវុធហត្ថ​ស្រុក​រមាសហែក សហការ​ជាមួយ កម្លាំង​អាវុធហត្ថ ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សៅ វុត្ថា បាន​ចុះ​ប្រតិបត្តិការ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ នៅ​ភូមិ ឃុំ កើតហេតុ ដូចខាងលើ​តែម្តង​។​

​ប្រភព បាន​ឲ្យ​ដឹង​ទៀតថា​៖ ជនសង្ស័យ ដែល​សមត្ថកិច្ច ឃាត់ខ្លួន​បាន ឈ្មោះ នួន អ៊​ន ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ពេជ្រ​ខាងជើង ឃុំ​ម្រាក់​ជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ជនសង្ស័យ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ឃាត់ខ្លួន និង​កសាង​សំណុំរឿង និង​ប្រគល់​ឲ្យ​ទៅ ម្ចាស់​ករណី គឺ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕V/S

​ប៉េអឹម ចាប់បាន​បុរស​ម្នាក់ លួច​លុយ​ជិត​១​ម៉ឺន​ដុល្លារ ពី​ខេត្តស្ទឹងត្រែង រត់​មក​ខេត្តស្វាយរៀង