​មេបញ្ជាការ​ប៉េអឹម​ខេត្ត ផ្តល់​អំណោយ​ជូន​មន្ត្រី​ម្នាក់ មាន​ជំងឺរ៉ាំរ៉ៃ​

បន្ទាយមានជ័យ: កងរាជអាវុធហត្ថ និង​មន្ត្រី​អមដំណើរ​ជាច្រើន​នាក់ បាន​នាំយក​អំណោយ ទៅជូន​ដល់​មន្ត្រី​កងរាជអាវុធហត្ថ មូលដ្ឋាន​ស្រុក​ភ្នំស្រុក ដែល​កំពុងមាន​ជម្ងឺ​រ៉ាំរ៉ៃ​ប្រចាំថ្ងៃ រស់នៅ ក្នុង​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​
        
​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​និយាយថា ថ្នាក់ដឹកនាំ​តែង​យកចិត្តទុកដាក់ មើលថែរក្សា​កូនចៅ មិន​ឲ្យ​អាក់អន់ចិត្ត​ឡើយ​។ បើ​កូនចៅ​ណា មាន​ទុក​លំបាក ខិតខំ​ប្រែ​ប្រមូល​រៃ​អ​ង្កៀ​ស​ថវិកា រក​គ្រប់​វិធី ដើម្បី​ជួយ​សំរាលទុក្ខ របស់​មន្ត្រីរាជការ​។​

​អំណោយ​ជាច្រើន​មុខ មានដូចជា ទឹកត្រី​២​យួរ ទឹកស៊ីអ៊ីវ​២​យួរ មី​២​កេះ ស្ករស​២​គីឡូ ប៊ីចេង​២​ថង់ ត្រីខ​២​យួរ ទឹកដោះគោឆៅ​៤​យួរ ទឹក​សណ្តែក​១​កេះ ប្រេងឆា​២​ដប អង្ករ​២​ការុង និង​ថវិកា​ចំនួន​៤​លាន​៣​សែន​រៀល បាន​ត្រូវប្រគល់ ដោយ​ផ្ទាល់ដៃ ជូន​លោក​ព្រិន្ទបាលឯក ព្រំ សា​រ៉ា​យ នៅឯ​គេហដ្ឋាន​របស់លោក​តែម្តង ដើម្បី​យកទៅ​ចាត់ចែង​ព្យាបាល​ជម្ងឺ ឲ្យ​ឆាប់​ជាសះស្បើយ ដើម្បី​បំរើ​ជាតិ​មាតុភូមិ​បន្ត​។​

​លោក ឱ បូ​រិន្ទ បាន​និយាយ​បន្តទៀតថា អំណោយ​ទាំងអស់នោះ បានមកពី​ថវិកា​ផ្ទាល់​របស់លោក ថវិកា​មេបញ្ជាការ​ង កងរាជអាវុធហត្ថ មន្ត្រីក្រោមឱវាទ​ជាច្រើន​នាក់​ទៀត​៕V/S

​មេបញ្ជាការ​ប៉េអឹម​ខេត្ត ផ្តល់​អំណោយ​ជូន​មន្ត្រី​ម្នាក់ មាន​ជំងឺរ៉ាំរ៉ៃ​

​មេបញ្ជាការ​ប៉េអឹម​ខេត្ត ផ្តល់​អំណោយ​ជូន​មន្ត្រី​ម្នាក់ មាន​ជំងឺរ៉ាំរ៉ៃ​