​ទម្លាប់​ ៣​យ៉ាងបំ​ផ្លាញប្រព័ន្ធ​ស៊ាំ​រាង​កាយ​របស់​អ្នក​

​ប្រព័ន្ធ​ស៊ាំ និ​ងសុ​ខភាព​របស់​អ្នក​គឺ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ដោយ​ផ្ទាល់​ ដូច្នេះ​ប្រព័ន្ធ​ស៊ាំ​រាង​កាយ​របស់​អ្នក​កាន់​តែ​ខ្លាំង​ ប្រសិទ្ធ​ភាព​ការពារ​ប្រឆាំង​នឹង​វីរុស​ និង​ជំងឺ​ ដែល​មក​បៀតបៀន​រាងកាយ​របស់​អ្នក​ក៏​កាន់​តែខ្លាំ​ង​ដែរ​។ ​អ្នក​អាច​ងាយនឹ​ងកើ​តជំ​ងឺ​គ្រុន​ផ្ដាសាយ ​និង​ឆ្លងវីរុស​ នៅ​ពេល​អ្នកមា​ន​ប្រព័ន្ធ​ស៊ាំ​រាងកាយខ្សោយ​ ដែល​ប្រការ​នេះ​ពិត​ជា​​ប៉ះពាល់​ដល់​រាង​កាយ​របស់​អ្នក​។ ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​យើង​ភាគ​ច្រើនជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ចំពោះ​ប្រព័ន្ធ​ស៊ាំរាង​កាយ​របស់​អ្នក​ ពិសេស​ពេល​ដែល​អ្នក​ឈាន​ដល់​វ័យចាស់​។ ​ហេតុដូច្នេះ ​វា​ជា​រឿងសំ​ខាន់​ក្នុង​ការ​​​រស់​នៅ​នៅក្នុ​ង​ប​រិបទ​ជីវិតមួ​យ ​ដែល​ល្អ​ចំពោះ​សុខភាព​ ប្រសិន​បើ​អ្នក​ចង់​មាន​អារម្មណ៍​ល្អ។​ ​ខាង​ក្រោម​នេះ ​យើង​សូម​ធ្វើកា​រ​បង្ហាញ​នូវ​ទម្លាប់​ ៣​យ៉ាង​ បំផ្លាញ​ប្រព័ន្ធ​ស៊ាំ​រាងកាយ​របស់​អ្ន​ក។​
​ទម្លាប់​ ៣​យ៉ាងបំ​ផ្លាញប្រព័ន្ធ​ស៊ាំ​រាង​កាយ​របស់​អ្នក​
​ជាតិ​ស្ករ​ច្រើន៖​  ​ការ​ពិ​សា​ស្ករ​ច្រើន​ អាច​ធ្វើ​​ឱ្យ​ចុះ​ខ្សោយ​សមត្ថភាព​ប្រព័ន្ធ​​ស៊ាំ​រ​បស់​រាង​កាយ ​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​ក្នុង​កម្រិត​ ៤០%​។ ​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា ​ស្ករ​ជះឥទ្ធិពលដល់​រាង​កាយ​ក្នុង​រយៈ​ពេល​ ៥​នាទី​ ក្រោយ​ពី​វា​ត្រូវ​បាន​ពិសា​ចូល​ទៅ​ក្នុង​ពោះ ​ហើយ​ឥទ្ធិពល​នេះ​ប្រព្រឹត្ដ​ទៅ​ក្នុង​រយៈ​ពេល ​៥​ម៉ោង។​ ​អ្នក​ចាំ​បាច់​ត្រូវ​មាន​ប្រភព​ដ៏​ប្រសើរ​ នៃវីតាមីនC​ ប្រសិន​បើ​អ្នក​ចង់​ឱ្យ​ប្រព័ន្ធ​ស៊ាំ​រាងកាយ​របស់​អ្នក​ដំណើរ​ការ​បាន​ប្រក្រតី​។ ​នៅ​ពេល​យើង​ពិសាស្ករ​ច្រើន​ ជាតិ​ស្ករនេះ​ចា​ប់​ផ្ដើម​បំផ្លាញ​នូវ​ជាតិ​វីតាមីន​C ​នៅ​ក្នុង​រាង​កាយ ​និង​បំផ្លាញ​រចនាសម្ព័ន្ធ​កោសិកា ​នៃ​ប្រព័ន្ធ​ស៊ាំ​រាងកា​យរ​បស់​អ្នក។​​​ពិសា​គ្រឿង​ស្រវឹង​ច្រើន៖​ ​គ្រឿង​ស្រវឹង​មាន​នូវ​ឥទ្ធិពលអ​វិជ្ជ​មាន​ជាច្រើ​នចំ​ពោះ​សុខភាព​ ពី​ព្រោះ​វា​ធ្វើ​ឱ្យ​រាងកា​យរ​បស់​អ្នក​រាំង​ស្ទះ​ក្នុង​ការ​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ ​ដែល​ដឹក​នាំ​ទៅ​រក​ភាព​កង្វះ​សារ​ធាតុ​ចិញ្ចឹម​។ ​នៅ​ពេល​អ្នក​ពិសា​គ្រឿង​ស្រវឹង​ច្រើ​ន វា​ធ្វើ​ឱ្យ​កោសិកា​ឈាម​ស​របស់​អ្នក​មិន​ត្រូវ​បាន​ផលិត​គ្រប់​គ្រាន់។​ ​ អ្នក​អាច​វិវឌ្ឍនូវ​ប្រព័ន្ធ​ស៊ាំ​រាង​កាយ​យ៉ាង​ខ្សោយ​ នៅ​ពេល​រាងកាយ​របស់​អ្នក​ផលិតនូ​វ​កោសិកា​មិន​គ្រប់​គ្រាន់។​​​គេង​មិន​គ្រប់​គ្រាន់​៖ ​នា​ពេល​បច្ចុប្បន្ន​ ជំងឺ​ដេក​មិន​លក់​គឺ​ជា​វិបត្ដិ​ដ៏សា​មញ្ញបំ​ផុត​ ដែល​តែង​តែ​កើត​មាន​។ ​ការ​មាន​ការងារ​ច្រើន​លើស​ពី​១ ​ស្រ្ដេស និ​ង​ការ​ធ្លាក់ទឹ​ក​ចិត្ដ​ គឺជា​​កត្ដា​រួម​ផ្សំ​ ដែល​រារាំង​អ្នកពី​ដំណេក​មួយ ​ដែល​អ្នក​ត្រូវ​ការ​ និង​វា​ធ្វើ​ឱ្យ​អ្នក​ពិបាក​ក្នុង​ការ​សម្រាក​ឱ្យបា​ន​ស្រួល​។ ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ធ្វើ​ឡើ​ង​ដោយ ​ធ្វើឡើ​ង​ដោយ​សាកល​វិទ្យាលល័យ ​Chicago ​បាន​ឱ្យ​ដឹងថា​ ​មនុស្ស​ ដែល​គេង​បាន​ត្រឹម ​៤​ម៉ោង ​ឬ​តិច​ជាង ​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​សមត្ថភាព​ផលិត​ចេញ​នូវ​អង្គ​បដិប្រាណ​បាន​ត្រឹម​តែពា​ក់ក​ណ្ដាល ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ ចំ​នួន​នេះ​មាន​កម្រិ​តិច​ជាង​ មនុស្ស​ដែល​គេង ​រយៈ​ពេល​ ៨​ម៉ោង​ក្នុង​មួយ​​ថ្ងៃ៕​ ​ 
អត្ថបទ៖ ដេវីដ
steptohealth