តើ​រាល់​ថ្ងៃ​អ្នក​គួរ​ប្រើ​ប្រាស់​លេខ​សម្ងាត់​ដូច​ម្តេច​ទើប​មាន​សុវត្ថិភាព? (ស្វែងយល់)

បច្ចុប្បន្ននេះ បច្ចេកវិទ្យារីកចម្រើន យ៉ាងខ្លាំង ហើយចំណេះដឹង របស់មនុស្ស ម្នាក់ៗ ក៏កាន់តែ មានការយល់ដឹង ច្រើនអំពី បច្ចេកវិទ្យាដែរ តាមរយៈប្រព័ន្ធ ផ្សព្វផ្សាយ ផ្សេងៗ និង ការស្រាវជ្រាវ ដោយខ្លួនឯង។ ទាក់ទងនឹង ការរីកចម្រើន បច្ចេកវិទ្យា ផងដែរ អ្នកមិនត្រឹមតែ យល់ដឹង ពីការរីក ចម្រើនរបស់ វាទេ អ្នកត្រូវស្វែង យល់ពីប្រព័ន្ធ ដំណើរការ របស់វា ដើម្បីងាយស្រួល ក្នុងការ ការពារខ្លួន ផងដែរ។

តើ​រាល់​ថ្ងៃ​អ្នក​គួរ​ប្រើ​ប្រាស់​លេខ​សម្ងាត់​ដូច​ម្តេច​ទើប​មាន​សុវត្ថិភាព? (ស្វែងយល់)

ការប្រើប្រាស់លេខសម្ងាត់នាពេលបច្ចុប្បន្ននេះ វាជារឿង ដែលសំខាន់ សម្រាប់មនុស្សម្នាក់ ហើយវា ក៏ប្រៀប ដូចជាកូនសោរ មួយអញ្ចឹងដែរ ប្រសិនបើអ្នក បាត់បង់វា ឬ ត្រូវអ្នកដទៃ លួចវាប្រាកដ ជាពិបាកបន្តិចហើយ។

នៅថ្ងៃនេះ ខេមបូ នឹងលើកយក វិធីសាស្រ្តណែនាំ ដល់អ្នក ខ្លះៗអំពីការ ការពារខ្លួន តាមរយៈ ការដាក់លេខសំងាត់ ថាតើអ្នក គួរដាក់លេខ សម្ងាត់បែបណា ទើបមានភាព រឹងមាំ និង មិនងាយ អោយគេ លួចបាន។ ហើយមុននឹង ចូលទៅដល់ ការណែនាំ របៀបដាក់លេខ សម្ងាត់យើង នឹងលើកយក វិធីសាស្រ្តមួយចំនួន ដែលជាផ្លូវ ពពួកជន មានគំនិត អាក្រក់ចង់លួច លេខសម្ងាត់ របស់អ្នក ជាមុនសិន ថាតើពួកគេ អាចលួចលេខ សម្ងាត់របស់អ្នក តាមវិធី ណាខ្លះ!!!

តើ​រាល់​ថ្ងៃ​អ្នក​គួរ​ប្រើ​ប្រាស់​លេខ​សម្ងាត់​ដូច​ម្តេច​ទើប​មាន​សុវត្ថិភាព? (ស្វែងយល់)

(រូបភាពដែលគេកំពុង Crack លេខសម្ងាត់ Router)

វិធីសាស្រ្តក្នុងការ លួចយកលេខ សម្ងាត់វិញ វាពិតជា មានច្រើន មែនទែន ដូចជា វិធីសាស្រ្ត ដាក់មេរោគបង្កប់ ដើម្បីចាំចាប់ យកលេខ សម្ងាត់, Crack បំបែកយក លេខសម្ងាត់ និងវិធីសាស្រ្ត ជាច្រើនទៀត។ ដូច្នេះហើយ ដើម្បីការពារ លេខសម្ងាត់ របស់អ្នក អោយជៀសវាង ពីការវាយ ប្រហារខាង លើនេះ អ្នកត្រូវចេះ ការពារខ្លួន តាមរយៈការ ដាក់លេខសំងាត់ អោយមាន សុវត្ថិភាព ខ្ពស់បំផុត និង មិនងាយ អោយគេទាយដឹង ទាល់់តែសោះ មិនត្រឹម តែប៉ុណ្ណោះ ឧបករណ៍ដែលអ្នក ប្រើប្រាស់ ដើម្បីរក្សា លេខសម្ងាត់ រាល់ថ្ងៃ ក៏ត្រូវចេះ ប្រុងប្រយ័ត្ន ផងដែរ មិនត្រូវអោយ គេប៉ះពាល់ ផ្តេសផ្តាស់ ឡើយ។

តើ​រាល់​ថ្ងៃ​អ្នក​គួរ​ប្រើ​ប្រាស់​លេខ​សម្ងាត់​ដូច​ម្តេច​ទើប​មាន​សុវត្ថិភាព? (ស្វែងយល់)

(រូបភាព Crack Hotmail តាមរយៈ Python Scripts)

បើនិយាយពីបច្ចុប្បន្ននេះវិញ ចំពោះ ខេមបូ ផ្ទាល់គិតថា លេខសម្ងាត់ ដែលអ្នក ប្រើប្រាស់ គួរតែមាន អក្សរធំ លាយឡំ និងអក្សរតូច ព្រមទាំងសញ្ញា និងលេខ ផងដែរ។ ហើយគិតថា អ្នកងាយស្រួល ចាំដោយខ្លួនឯង ឱទាហរណ៍ caMbo#98 ជាដើម ទើបវា មិនងាយអោយ គេទាយដឹង ព្រមទាំង គេចផុត ពីការ វាយប្រហារ របស់ពពួក Hacker ដែលប្រើប្រាស់ វិធីសាស្រ្ត ក្នុងការ Crack បានយ៉ាង ងាយបំផុត លើកលែង តែអ្នកភ្លេច ខ្លួនឯង ធ្វេសប្រហែស ធ្វើអោយគេ ដឹងលេខ សម្ងាត់បាន ឬ គេលួចយក បាន តាមរយៈ ការបង្កប់ មេរោគ ទើបវា ជាបញ្ហា។

  • ដោយ: Meng
  • 8:47 AM, 23 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ