ទីតាំង​ល្បែង​ហ្គេ​ម​៤​កន្លែង​​​ជ្រក​ក្រោម​ស្លាក​អ៊ី​ន​ធើ​រ​ណេ​ត​​ក្នុងស្រុក​សំពៅ​លូន

ខេត្តបាត់ដំបង ៖ ​សេចក្តីរាយការណ៍​បានឱ្យ​ដឹងថា នៅ​​ស្រុក​​សំពៅ​លូនមាន​ទីតាំង​​បើក​ល្បែង​​ហ្គេ​​ម​​ចំនួន​៤​កន្លែង ស្ថិត​នៅ​ភូមិ​ត្រពាំង​​​​ព្រលិត ​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ​​បាន​ជ្រក​ក្រោម​​ស្លាក​អ៊ីនធើរណេត​ ដែល​កំពុង​​តែ​​​ពង្វក់​​អារ​ម្ម​ណ៍​ក្មេង​ៗ​​​អាយុ​ក្រោម​១៥​​​​ឆ្នាំ ដោយ​​គ្មាន​សមត្ថកិច្ច​​ណា​អើ​ពើ​​ឡើយ ។

​ប្រភព​បាន​ឱ្យ​ទៀត​ដឹង​ថា ម្ចាស់​​ទីតាំង​ទាំងនេះ​ បាន​បង់ប្រាក់​សំណូក​ទៅ​ឱ្យ​​សមត្ថកិច្ច​គ្រប់​​​ស្ថាប័ន សូម្បី​មន្ត្រី​នគរបាល​​ស្នងការ​ខ​ត្ត​មួយ​ចំនួន​ ក៏​ទៅ​យក​លុយ​នៅ​ទីនោះ​ដែរ​ ។ ដូច្នេះ ប្រជា​ពលរ​ដ្ឋសុំ​​ស្នើ​ឱ្យ​​អាជ្ញាធរ​​មេត្តា​ជួយ​ចុះ​បង្ក្រាប​​ផង ព្រោះ​ដល់​ខែ​សិស្សា​នុ​សិស្ស​​​ចូល​រៀន​​ហើយ​។