មនុស្ស​ចំនួន២៨នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២២ខែតុលា

យ៉ាងហោចណាស់​មនុស្ស​ចំនួន៥នាក់​បាន​ស្លាប់ និង២៣នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ឡើង​ចំ​នយន១៣លើក​នៅ​ទូទាំងប្រទេស នា​ថ្ងៃទី២២ខែតុលា។

ផ្អែក​តាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង១៣លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប២៥គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៧គ្រឿង រថយន្ត​ធុន​តូច៦គ្រឿង និង​រថយន្ត​ធុន​ធំ២គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​បណ្តាលមកពី​បើកបរ​មិន​ប្រកាន់​ស្តាំ​ចំនួន៤លើក បើកបរ​ហួស​ល្បឿន៤លើក មិន​គោរព​សិទ្ធ២លើក ស្រវឹង១លើក ប្រជែង​គ្រោះថ្នាក់១លើក បត់​គ្រោះថ្នាក់១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៦នាក់ ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​