លោក គុយ ប៊ុនសន ក្រើនរំលឹក​ដល់​មន្ត្រី​ពន្ធនាគារ​ត្រូវការពារ​គ្រប់គ្រង​ពន្ធនាគារ​ឲ្យ​បានល្អ​

​ដោយ​៖​ធារ៉ា​

​ខេត្តស្វាយរៀង​៖​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ពន្ធនាគារ​ទាំងអស់​ត្រូវ​ការពារ​គ្រប់គ្រង​ពន្ធនាគារ​ឲ្យ​ល្អ​ព្រមទាំង​ត្រូវ​អប់រំ​គ្រប់គ្រង​អ្នកទោស​ឲ្យ​បាន​ត្រឹមត្រូវ​ហើយ​ឲ្យ​អ្នកទោស​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ចេះ​ជំនាញ​ច្បាស់លាស់​ផ្គឹ​ត​ផ្គង​ជីវភាព​អ្នកទោស​ឲ្យ​បាន​សមរម្យ​ជាការ​គោរព​សិទ្ធិមនុស្ស​ហើយ​នៅពេល​ចេញពី​មន្ទីរឃុំឃាំង​វិញ​ត្រូវតែ​ប្រព្រឹត្ត​អំពី​ល្អ​នៅក្នុង​សង្គម​។​

​ប្រសាសន៍​បែបនេះ​ត្រូវបាន​លោក​លើកឡើង​ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​ពន្ធ​នាធ​គារ​ចំនួន​៥៩​នាក់ ដែល​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២២​តុលា​២០១៥ ដោយមាន​ការចូលរួម​ពី​ឧ​ត្ត​ម​អនុរក្ស​ថ្នាក់​លេខ​១​គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក ជៀង អំ​អភិបាល ខេត្តស្វាយរៀង រួម​នឹង អស់លោក លោកស្រី​ជា​តំណាង​ឲ្យ​មន្ទីរ​គ្រាប់​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោក សួស សា​ខូ ប្រធាន​ពន្ធនាគារ​ខេត្តស្វាយរៀង​បាន​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា​នាពេល​បច្ចុប្បន្ននេះ​ចំនួន​អ្នក​ជាប់ឃុំ​ចំនួន​៣៤០​នាក់​ស្រី​៣៦​នាក់​ជន់​ជាប់ចោទ​ចំនួន​១៨​ស្រី​៤​នាក់​ជនជាប់ចោទ​ចំនួន​៨៧​នាក់​ស្រី​១១​នាក់​ជប​បរទេស​ចំនួន​៦០​នាក់​ស្រី​១៥​នាក់​ជនជាតិ​វៀតណាម​ចំនួន​៣៨​នាក់​ស្រី​១២​នាក់​ជនជាតិ​ចិន​ចំនួន​២២​នាក់​ស្រី​៣​នាក់​។​

លោកបន្តថា ​អង្គភាព​បាន​អនុវត្ត​អប់រំ​កែប្រែ​ដោយមាន​កម្មវិធី​ឲ្យ​ជន​ជាប់ឃុំ​ទទួលបាន​ការអប់រំ​ពី​អរ​កម្ម អាន​សៀវភៅ​អប់រំ​ច្បាប់រដ្ឋធម្មនុញ្ញ​សីលធម៌​បទ​ពិន័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្សេងៗ​ធ្វើ​សិប្បកម្ម​និង​ដាំ​បន្លែ​រហើយ​ផលិតផល ផល​ពន្ធនាគារ​ទទួល​បាន​ត្រូវ​បានរៀបចំ​ចាត់ចែង​សំរាប់​ប្រើប្រាស់​ក្នុង​អង្គភាព​និង​សំរាប់​ផ្គឹ​ត​ផ្គង​បន្ថែម​ដល់​ជី​ភាព​ជន​ជាប់ឃុំ​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា មន្ត្រី​ឋានន្តរ​ស័ក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​១​ចំនួន​៤​រូប ថ្នាក់​លេខ​២​ចំនួន​១៣​រូប ថ្នាក់​លេខ​៣​ចំនួន​១៦​រូប​អគ្គានុរក្ស ថ្នាក់​លេខ​១​ចំនួន​២​រូប​ថ្នាក់​លេខ​២​ចំនួន​២​រូប ថ្នាក់​លេខ​៣​ចំនួន​៥​រូប ថ្នាក់​លេខ​៤​ចំនួន​៥​រូប​អនុរក្ស ថ្នាក់​លេខ​១​ចំនួន​៧​រូប និង​ថ្នាក់​លេខ​២​ចំនួន​៥​រូប​សរុប​ទាំងអស់​ចំនួន​៥៩​នាក់​៕

លោក គុយ ប៊ុនសន ក្រើនរំលឹក​ដល់​មន្ត្រី​ពន្ធនាគារ​ត្រូវការពារ​គ្រប់គ្រង​ពន្ធនាគារ​ឲ្យ​បានល្អ​
លោក គុយ ប៊ុនសន ក្រើនរំលឹក​ដល់​មន្ត្រី​ពន្ធនាគារ​ត្រូវការពារ​គ្រប់គ្រង​ពន្ធនាគារ​ឲ្យ​បានល្អ​
លោក គុយ ប៊ុនសន ក្រើនរំលឹក​ដល់​មន្ត្រី​ពន្ធនាគារ​ត្រូវការពារ​គ្រប់គ្រង​ពន្ធនាគារ​ឲ្យ​បានល្អ​