​វិធានការ​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​របស់​អាជ្ញាធរ​ចុងក្រោយ​នេះ​មាន​ប្រសិទ្ធភាព​ដែរឬទេ​?

​ដោយ​៖​កង​សាន់​ដា​រា​

​ខេត្តក្រចេះ​៖​អាជ្ញាធរខេត្ត​បានដាក់​ចេញ​នូវ​បំរាម និង​វិធានការ​ចុងក្រោយ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ការកាប់បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ការប្រកាស​បែបនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ធ្វើឡើង​រវាង​អាជ្ញាធរ​ថ្នាក់​ខេត្ត​កាលពី​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៥​ដល់​ប្រជា​ពលរ​ដ្ឌ​ដីក្រហម ផ្តោតលើ​ទីតាំង​ភូមិ​ទោង​ថ្មី​ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្តក្រចេះ​។​

​ក្នុង​ពិធី​នោះ​មាន​លោក សៅ សុផល ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​លោក ពៅ រតនា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត លោក ឥ​ម ធិ​រិ អភិបាលរង​ស្រុក​សំបូរ នាយ​សង្កាត់រ​ដ្ឌ​បាល​ព្រៃឈើ​រលួស​មានជ័យ​លោក សុខ កូ  នាយរង​សង្កាត់​រដ្ឋ​ព្រៃឈើ​អូរ​គ្រាង​លោក អឹង តៃ​ម៉េង និង​អ្នកមុខអ្នកការ​ជាច្រើន​អ្នក​ទៀត​ខ្លឹមសារ​ក្នុង​កិច្ចប្រជុំ​នោះ​ផ្តោតទៅលើ​ការហាម​ប្រជាពលរដ្ឋ​កាប់ឆ្ការ​ព្រៃ ឬ​ហ៊ុមព័ទ្ធ​ទន្ទ្រាន​យក​ដី​រដ្ឋ​ថ្មី​ធ្វើ​កម្មសិទ្ធិ​បន្តទៀត​។​

​ជុំវិញ​ការសាកសួរ​ក្នុង​ការប្រជុំ​ផ្សព្វផ្សាយ​ការពារ​ព្រៃឈើរ​ចុងក្រោយ​តើ​អាចមាន​ប្រសិទ្ធភាព​យ៉ាងណា អភិបាលរង​ស្រុក​សំបូរ លោក ឥ​ម ធិ​រិ​ន មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា ចំពោះ​បញ្ហា​នេះ​លោក​លំបាក​ក្នុងការ​បង្ក្រាប​ណាស់ ព្រោះ​ប្រជាពលរដ្ឋ​មិនសូវ​យល់​ពី​ច្បាប់​ដែល​តែងតែ​ប្រើប្រាស់​កំលាំងបាយ​ជំនួស​ច្បាប់​ក្នុងនោះ​មាន​មេខ្យល់​ពីរ​បី​ក្រុម​ដូចជា​ឈ្មោះ ឈួន ថៃ​,​តា​ឡោះ​,​ទិន​,​‌​តា​ប៉ាក់​,​សុខ​ជា  ការរក្សា​ការពារ​អោយ​ស្ថិតស្ថេរ​គង់​វង់​អាច​ប្រឈម​ការលំបាក​ច្រើន​។​

​លោក​បញ្ជាក់ថា អ្វី​គ្រប់យ៉ាង​ស្ទើរតែ​អង្ករ​ក្លាយជា​បាយ​ទៅហើយ ព្រោះ​តំបន់​នេះ​ក្លាយជា​ចំការ​ដំឡូង​អស់​មួយចំនួន ខណៈដែល​អាជ្ញាធរ​ថ្នាក់ឃុំ​ភូមិ​មួយចំនួន​ក៏​រងគ្រោះ​ដោយសារ​ករណីនេះ​ផងដែរ​ដោយសារ​ការបង្កើត​ឧបសម្ព័ន្ធ​មេភូមិ​បណ្តោះអាសន្ន​។ ទន្ទឹម​នោះ​ការ​បង្កើតជា​ឧបសម្ព័ន្ធ​មេភូមិ​បណ្តោះអាសន្ន​នេះហើយ​ដែលជា​ការផ្តើម​រំលាយ​ព្រៃឈើ​ដំបូង​គេ​ហើយក៏​ជា​ល្បិច​ប្រមូល​លុយ​តាមរយ​មេភូមិ​នេះ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ទាំង​ចាម​ទាំង​ខ្មែរ​ផ្អើល​ប្រឹងប្រែង​ទៅ​ស្រ​វេ​ស្រវា​ទាក់ទង​ទិញ​ស្ងាត់ៗ​ព្រោះ​សំអាង​មាន​ត្រា​មេភូមិ​រហូត​ទីនោះ​ក្លាយជា​ផ្ទះ ចំការ​ដំឡូង​អស់​តួយ៉ាង​ឌូ​ច​ជា​នៅ​តំបន់ភ្នំ​ខៀវ​កើត​វិហារ​ចាម​ជិត​១០​ទៅហើយ​។​ល​។​

​ទោះយ៉ាងណា​ក៏ដោយ​ល្ខោន​មេឃុំ​បង្កើតឡើង​ចង់​ឬ​មិន​ចង់​មេឃុំ​ត្រូវតែ​បញ្ចប់​ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ និង​ដើម្បី​បំភាន់​ភ្នែក​មហាជន​អោយ​យល់ច្រឡំ​មិន​ខុស​អី​ពី​ធ្វើជា​អ្នកបង្កើត​មេរោគ​ហើយ​យក​ថ្នាំ​ទៅ​ព្យាបាល​នោះទេ​។ ដោយឡែក​លោក អ៊ូ គឹម​អ៊ា មេឃុំ​រលួស​មានជ័យ​ធ្លាប់​អះអាង​តាម​ទូរស័ព្ទ​ថា ទីនោះ​វា​ស្ងាត់​ហើយ​ដាច់ស្រយាល​ទៀត អញ្ចឹង​ហើយ​បានជា​គាត់​បង្កើត​មេភូមិ​នេះ​ឡើង​គ្រាន់​ទាក់ទង​គ្នា​សុពលភាព​យ៉ាងយូរ មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​ទេ​អស់​សុពលភាព​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា បើ​យោង​លើ​មា​ត្ត្រា​ទី​១០០​មន្ត្រី​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ណា​ឃុបឃិត​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ក្តី​ដែល​អាច​បង្ករ​ងាយស្រួល​ដល់​អាជីវកម្ម​ព្រៃឈើ​ដែល​ឈានដល់​ការ​អន្តរាយ​ព្រៃឈើ​ចាត់ទុកជា​បទល្មើស​និង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​ពី​១​ធ្នាំ​ទៅ​២​ធ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​ទៅ​១០០​លាន​រៀល  តើ​ករណី​ទង្វើ​ខាងលើ​ជាប់​ចំណាត់ថ្នាក់​អ្វី​ដែរ​?៕

​វិធានការ​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​របស់​អាជ្ញាធរ​ចុងក្រោយ​នេះ​មាន​ប្រសិទ្ធភាព​ដែរឬទេ​?
​វិធានការ​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​របស់​អាជ្ញាធរ​ចុងក្រោយ​នេះ​មាន​ប្រសិទ្ធភាព​ដែរឬទេ​?