​អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវ​ក្រុមចោរ​កាប់​ប្លន់​យក​ម៉ូតូ​បានសម្រេច​

រាជធានី​ភ្នំពេញ​៖​ក្រុមចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​ស្ទាក់​កាប់​អ្នករត់ម៉ូតូឌុប​ម្នាក់​ប្លន់​យក​ម៉ូតូ​ម៉ាក​ឌ្រី​ម C125 មួយគ្រឿង​យកទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​ជនរងគ្រោះ​ជិះ​បម្រុង​ត្រឡប់ទៅផ្ទះ​វិញ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វត្ត​ព្រៃ​ស្ពឺ ស្ថិតក្នុង​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​រៀបរាប់​របស់​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ខ្លួន​កំពុង​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ ពេលមកដល់​ចំណុច​មុខ​វត្ត​ព្រៃ​ស្ពឺ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម ប្រដាប់​ដោយ​កាំបិត​បានមក​កាប់​រូបគាត់ ចំ​ស្លឹកត្រចៀក​ឆ្វេង​ប្លន់​ម៉ូតូ​ម៉ាក ឌ្រី​ម C125 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​យកទៅ​បាត់​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​ដឹក​យកមក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ពេទ្យ​លោកសង្ឃ​៕

​អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវ​ក្រុមចោរ​កាប់​ប្លន់​យក​ម៉ូតូ​បានសម្រេច​