កែវ រំចង់​តស៊ូ​ទៅ​ដល់​វៀតណាម​ទាំង​យប់​ ទោះមាន​បញ្ហា​លិខិត​ឆ្លង​ដែន​ម្សិល​មិញ​

កែវ រំចង់​តស៊ូ​ទៅ​ដល់​វៀតណាម​ទាំង​យប់​ ទោះមាន​បញ្ហា​លិខិត​ឆ្លង​ដែន​ម្សិល​មិញ​

អ្នក​ប្រដាល់​កម្ពុជា​ កែវ រំចង់ ​បាន​តស៊ូ​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​វៀតណាម​ទាំង​យប់​កាល​ពី​យប់​មិញ​ បន្ទាប់​ពី​ខក​ខាន​ឡើង​យន្តហោះ​កាល​ពី​វេលា​ម៉ោង​២​រសៀល​ម្សិល​មិញ​សម្រាប់​ចូល​រួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ Thai Fight នៅ​ប្រទេស​វៀតណាម។

 

កែវ រំចង់​តស៊ូ​ទៅ​ដល់​វៀតណាម​ទាំង​យប់​ ទោះមាន​បញ្ហា​លិខិត​ឆ្លង​ដែន​ម្សិល​មិញ​ កីឡាករ កែវ រំចង់

 

កាល​ពី​​រសៀល​ម្សិល​មិញ កែវ រំចង់​បាន​ខក​ខាន​ឡើង​យន្តហោះ​​ដោយ​សារ​លិខិត​ឆ្លង​ដែន​របស់​គេ​អស់​សុពល​ភាព​ក្នុង​ការ​ឆ្លង​ដែន​ ប៉ុន្តែ​រំចង់​បាន​ប្រាប់​ពី​ប្រទេស​វៀតណាម​ទាំង​ព្រឹក​នេះ​ថា លិខិត​ឆ្លង​ដែន​របស់​គេ​លែង​មាន​បញ្ហា​ហើយ​គឺ​អាច​ធ្វើ​ដំណើរ​ឆ្លង​ដែន​បាន។ កាល​ពី​យប់​មិញ​រំចង់​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ដល់​ប្រទេស​វៀតណាម​ទាំង​យប់។ ទោះ​យ៉ាង​ណា​រំចង់​មិន​បាន​បញ្ជាក់​ថា តើ​លិខិត​ឆ្លង​ដែន​របស់​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ធ្វើ​ដំណើរ​ទៅ​បាន​នោះ​ទេ។

ព្រឹក​នេះ​ កែវ រំចង់ បាន​បញ្ជាក់​ថា អ្នក​គាំទ្រ​កម្ពុជា​ថា រូប​គេ​ពិត​ជា​បាន​ទៅ​ដល់​ប្រទេស​វៀតណាម​មែន​ និង​ចេញ​រត់​ហាត់​ទាំង​ព្រឹក​ដើម្បី​កម្តៅ​សាច់​ដុំ​មុន​ការ​ប្រកួត​មក​ដល់។

 

កែវ រំចង់​ត្រូវ​ប្រកួត​នឹង​ជើង​ខ្លាំង​ថៃ​ Iquezang នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ស្អែក​នេះ។ កីឡាករ​កម្ពុជា​រូប​នេះ​ធ្លាប់​បាន​ទៅ​ប្រកួត​នៅ​កម្មវិធី​នេះ​ម្តង​ ប៉ុន្តែ​ចាញ់​ម្ចាស់​ផ្ទះ​ថៃ Yodsanklai ខណៈ​ដៃ​គូ​​ស្អែក​នេះ​ក៏​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​២​រូប​ហើយ​គឺ​ វង្ស ណយ និង ពេជ្រ សីហា៕

 

កែវ រំចង់​តស៊ូ​ទៅ​ដល់​វៀតណាម​ទាំង​យប់​ ទោះមាន​បញ្ហា​លិខិត​ឆ្លង​ដែន​ម្សិល​មិញ​កែវ រំចង vs Iquezang

 

អត្ថបទ៖ ជាន ចាន់រ៉ា​