U-18 ​ក្រោន​ហាល​អាវ​ក្រោយ​ស្មើ​ PVF ​វៀតណាម​​​​ ពាន​រង្វាន់ ACT


U-18 ​ក្រោន​ហាល​អាវ​ក្រោយ​ស្មើ​ PVF ​វៀតណាម​​​​ ពាន​រង្វាន់ ACT

​ក្រុម​​យុវជន​ភ្នំពេញ​ក្រោន​អាយុ​ក្រោម​១៨​ឆ្នាំ (U-18) ​អស់​តួនាទី​ក្នុង​ពាន​រង្វាន់ Asia Champions Trophy 2015 ​បន្ទាប់​ពី​ការ​​​ប្រកួត​ចុង​ក្រោយ​ល្ងាច​មិញ​នេះ ស្មើ​ជាមួយ​ក្រុម​យុវជន​វៀតណាម PVF ​០-០ នៅ​កីឡដ្ឋាន RSN។

 

U-18 ​ក្រោន​ហាល​អាវ​ក្រោយ​ស្មើ​ PVF ​វៀតណាម​​​​ ពាន​រង្វាន់ ACT

 ឈុត U-18 ​ក្រោន

 

U-18 ​ក្រោន​បាន​បើក​ទ្វា​រ​កីឡដ្ឋាន RSN ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​យុវជន​វៀតណាម កាល​ពី​ម៉ោង​៧​ល្ងាច​ម្សិលមិញ​នេះ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល B ​ពាន​រង្វាន់ ACT ​។ ការទទួល​បាន​លទ្ធផល​ស្មើ​ ០-០ ​នេះ​មាន​ន័យ​ថា​ពួកគេ​អស់​ឱកាស​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៀត​ហើយ ព្រោះ​៦​ប្រកួត​កន្លង​មក​នេះ បាន​ត្រឹម​ស្មើ​៤ និង​ចាញ់​២​ប្រកួត។

 

U-18 ​ក្រោន​ហាល​អាវ​ក្រោយ​ស្មើ​ PVF ​វៀតណាម​​​​ ពាន​រង្វាន់ ACT

កីឡាករ​ក្រោន​កំពុង​លេង​លើ​ទីលាន

 

​ចំពោះ​៦​ប្រកួត​កន្លង​មក​គឺ​ចាញ់​ក្រុម​ខ្លាំង​ជប៉ុន​ Kashima Antlers ​ក្រៅ​ដី​ដោយ​លទ្ធផល ៥-០ និង​ក្នុង​ដី​ខ្លួន​ឯង ២-០ ប៉ុន្តែ​​​ស្មើ​ក្រុម​ម៉ាឡេស៊ី Frenz United B នៅ​ក្នុង​ដី​​ខ្លួនឯង ១-១ ហើយ​បន្ត​ស្មើ​ក្រុម​នេះ​នៅ​ទឹក​ដី​​ម៉ាឡេស៊ី២-២ ​ទៀត។ ចំណែក​ឯ​ជួប​ក្រុម​វៀតណាម​វិញ ឈុត​យុវជន​ក្រោន​នៅ​តែ​ធ្វើ​​មិន​បាន​ល្អ​ទៀត ដោយ​ប្រកួត​ទឹក​ដី​វៀតណាម​ស្មើ ២-២ ​និង​ក្នុង​ដី​ខ្លួន​ឯង​ស្មើ ០-០ ។ លទ្ធផល​នេះ​ដែរ​គឺ​មាន​ន័យ​ថា U-18 ​ក្រោន​ចាញ់​តែ​ក្រុម​ខ្លាំង​ជប៉ុន​មួយ​ប៉ុណ្ណោះ ៕

 

អត្ថបទ៖ មុន្នី រម្យ