សម្ភាស​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ

ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម លោក អ៊ូ វីរៈ ហៅ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា មេ​ទាហាន និង​មេ​ប៉ូលិស នឹង​ប្រើ​កម្លាំង​អាវុធ​ធ្វើ​សង្គ្រាម​ដើម្បី​រក្សា​តំណែង​របស់​ខ្លួន ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នោះ ថា​ជា​ការ​ប្រកាស​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​ថ្មី​ជា​ចំហ។ លោក​បន្ត​ថា ប្រសិនបើ​មេ​ទាហាន និង​មេ​ប៉ូលិស នឹង​ធ្វើ​អ្វី​ដូច​ដែល​លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​មែន​នោះ គឺ​ជា​អំពើ​ក្បត់​ជាតិ។

ក្នុង​សុន្ទរកថា​មួយ​ដែល​ថ្លែង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ដើម​សប្តាហ៍​នេះ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា មេដឹកនាំ​ជាន់​ខ្ពស់​ក្នុង​អង្គភាព​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​ក្រុម​មនុស្ស​ជិតស្និទ្ធ​នឹង​រូប​លោក នឹង​ប្រើ​កងកម្លាំង​របស់​ខ្លួន​ដើម្បី​ការពារ​តួនាទី បើសិនជា​បក្ស​សង្គ្រោះ​ជាតិ ចង់​ដក​តំណែង​របស់​ពួកគេ ពេល​ដែល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត។

លោក ហ៊ុន សែន៖ «ហ៊ាន​ប៉ះ ប៉ុល សារឿន ប៉ះ នេត សាវឿន ពួកនេះ​ទាញ​កម្លាំង​ដាក់​ភឹង។ ឯង​សន្យា ឯង​ថា អត់​ដក​អញ ឥឡូវ​ឯង​ដក​ម៉េច? ចៅហ្វាយ​ខេត្ត​នានា ទាញ​កម្លាំង​ដាក់​ភឹង។ ឯង​សន្យា មិន​គោរព​យ៉ាង​ម៉េច។ ដល់​ធ្វើ​អត់​បាន ក្រុម​អ្នក​គាំទ្រ​វិញ​ម្តង។ ទេ! លោក​ឯង​សន្យា​ឱ្យ​អញ​ធ្វើ​ចៅហ្វាយ​ស្រុក ម៉េច​ក៏​មិនឱ្យ​អញ ទុក​អា​ពួក​ហ្នឹង​ដដែល។ លោក​ប្រធាន​ដោះស្រាយ​ទៅ»

សូម​ស្ដាប់​សម្ភាសន៍​បន្ថែម​អំពី​ទស្សនៈ​របស់​លោក អ៊ូ វីរៈ ជុំវិញ​រឿង​នេះ តាម​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ៖


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។