គណៈប្រតិភូ CPP ត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុង មហាសន្និបាត សម្ព័ន្ធ គណបក្ស ប្រជាជនអឺរ៉ុប EPP មានប្រមាណ៨០ នៅលើពិភពលោក នៅទីក្រុង Madrid

ភ្នំពេញ៖គណបក្ស នយោបាយធំៗ នៅសហភាពអ៉ឺរ៉ុប ប្រមាណ៨០ នៅលើពិភពលោក បានចូលរួមមហាសន្និបាត សម្ព័ន្ធគណបក្ស ប្រជាជនអឺរ៉ុប EPP ដែលបានប្រារព្ធឡើង នៅទីក្រុង Madrid ប្រទេស អេស្ប៉ាញ រយៈពេល២ថ្ងៃ ពីថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០១៥នេះ។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំគណៈប្រតិភូ គណបក្សប្រជាជនកម្ពុជា ទៅចូលរួមក្នុង មហាសន្និបាតនេះ បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានបង្កើតឡើងដោយ ប្រទេសអាល្លឺម៉ង់ និងបារាំង ជាស្ថាបនិក និងប្រធាន, ក្នុងនោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ ត្រូវបានអញ្ជើញជាភ្ញៀវមកពីអាស៊ី ក្នុងនាមអ្នកប្រជាធិបតេយ្យ និងជាគណបក្សដែលបានរំដោះប្រទេស ពីពួកប្រល័យពូជសាសន៍ និងដឹកនាំប្រទេសដោយគោរពគោលការណ៍ប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋដើម្បីសុខសន្តិភាព ជូនប្រជាជនបន្ទាប់ពីព្រះរាជាណាចក្រទីពីរ និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ ត្រូវបានការពារយ៉ាងរឹងមាំ។

លោក សួស យ៉ារ៉ា បានថ្លែងថា គណបក្សដទៃនៅកម្ពុជា មិនត្រូវបាន អញ្ជើញឲ្យចូលរួមទេ ព្រោះមិនមែនជាគណបក្សហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយក៏មិនមានស្នាដៃដែលបញ្ជាក់ថា បានសង្គ្រោះជាតិពិតប្រាកដផងដែរ។

អ្នកនាំាពាក្យ CPP រូបនោះបានបញ្ជាក់ថា មានសំណួរជាច្រើនពីមិត្តភក្តិ អំពីសមិទ្ធិផលនានា ក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលគណបក្សប្រជាជនកម្ពុជា បានកសាងឡើងបន្តពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩។

ក្នុងឱកាសនោះ គណៈប្រតិភូដឹកនាំដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ បានធ្វើសេចក្តីថ្លែងការណ៍ជាបីភាសាសម្រាប់ ជូនប្រជាជនខ្មែរ ជាអនិកជននៅក្រៅប្រទេស ឲ្យបានយល់ជ្រួតជ្រាបអំពីសមិទ្ធិផលពិត នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូលក្រោមស្នាដៃ ស្ថាបនិកសន្តិភាព សម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រះបរមកោដ្ឋ ព្រះបាទ នរោត្តម សីហនុ៕