ក្រុមចោរស្ទាក់ កាប់ប្លន់យកម៉ូតូ ពីអ្នករត់ម៉ូតូឌុបម្នាក់ បានសម្រេច នៅមុខវត្តព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា មានករណីកាប់ប្លន់យកម៉ូតូ បានសម្រេចមួយ បានកើតឡើងនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខវត្តព្រៃស្ពឺ ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសរងគ្រោះជាអ្នករត់ម៉ូតូឌុប ត្រូវក្រុមចោរមួយក្រុមស្ទាក់ កាប់ប្លន់ម៉ូតូម៉ាក Dream C125 មួយគ្រឿងយកទៅបាត់ ខណៈជនរងគ្រោះ ជិះបម្រុងត្រឡប់ទៅផ្ទះវិញ។

បើតាមសំដីរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុខ្លួនកំពុងជិះម៉ូតូ ត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុច មុខវត្តព្រៃស្ពឺ ស្រាប់តែមានជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិត បានមកកាប់រូបគាត់ ចំស្លឹកត្រចៀកឆ្វេង ប្លន់ម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ មិនចាំស្លាកលេខ យកទៅបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យពេទ្យលោកសង្ឃ។

សម្រាប់ករណីនេះ អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បាននិងកំពុងដឹកនាំ កម្លាំងនគរបាលជំនាញ សហការជាមួយ នគរបាលមូលដ្ឋាន តាមធ្វើការស្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនដៃដល់ទាំងនោះ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕

ក្រុមចោរស្ទាក់ កាប់ប្លន់យកម៉ូតូ ពីអ្នករត់ម៉ូតូឌុបម្នាក់ បានសម្រេច នៅមុខវត្តព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ