វិធី​ងាយៗ​ក្នុង​ការ​ថែរក្សា​សុខភាព​សរសៃ​សក់

វិធី​ងាយៗ​ក្នុង​ការ​ថែរក្សា​សុខភាព​សរសៃ​សក់

សក់​គឺ​ជា​ផ្នែក​មួយ​ដែល​ត្រូវបាន​គេ​កត់​សម្គាល់​ដំបូង​នៅ​ពេល​ដែល​យើង​បាន​ជួប​មនុស្ស​ណា​ម្នាក់ វា​ជា​ផ្នែក​សំខាន់​ដែល​បង្ហាញ​និង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដទៃ។ ​កត្តា​បរិស្ថាន​បានធ្វើឲ្យ​ប៉ះពាល់​ដល់​សសៃ​សក់​របស់​យើង​គ្រប់​ពេល​វេលា ​ដូច្នេះ​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ​សិក្សា​ស្វែង​យល់​អំពី​មូល​ហេតុ និង​វិធី​ដែល​អាច​ជួយ​ការពារ​សរសៃ​សក់​ឲ្យ​មាន​សុខ​ភាព ​ព្រម​ទាំង​ដុះ​លូត​លាស់​បាន​ល្អ។

 

វិធី​ងាយៗ​ក្នុង​ការ​ថែរក្សា​សុខភាព​សរសៃ​សក់


មូល​ហេតុ​ដែល​នាំ​ឲ្យ​សរសៃ​សក់​ខូច៖

  • ការ​ប៉ះ​ពាល់​ទៅ​នឹង​សារ​ធាតុ​មួយ​ចំនួន​អាច​បង្ក​ភាព​អន្តរាយ​ដល់​សរសៃ​សក់​របស់​លោក​អ្នក។ នៅ​ក្នុង​រដូវ​រងារ​ភាព​ស្ងួត​នឹង​កើត​ឡើង​នៅ​ពេល​​ស្រទាប់​ការពារ​ខាង​ក្រៅ ដែល​យើង​ហៅ​ថា​គល់​សក់​បាន​បញ្ចេញ​ជាតិ​សំណើម​រហូត​ដល់​ស្ងួត។
  • កំដៅ​ថ្ងៃ​ក៏​ជា​កត្តា​មួយ​ប៉ះពាល់​ដល់​សរសៃ​សក់​យើង​ផង​ដែរ ដោយ​វា​បាន​បំផ្លាញ​ស្រទាប់​ការពារ​ បណ្តាល​ឲ្យ​សរសៃ​សក់​យើង​ស្ងួត និង​ផុយ​រិច​រិល។ កាំ​រស្មី​ព្រះ​អាទិត្យ​ធ្វើ​ឲ្យ​សុខភាព​សក់​ចុះ​ខ្សោយ។
  • កត្តា​កង្វះ​អាហា​រូបត្ថម្ភ​ណា​មួយ​ក៏​នាំ​ឲ្យ​មាន​ភាព​ប៉ះ​ពាល់​មក​លើ​សរសៃ​សក់​របស់​យើង ។ របប​អាហារ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​សរីរាង្គ​ខាង​ក្នុង​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​មាន​ផល​អវិជ្ជមាន​ដល់​សរីរាង្គ​ខាង​ក្រៅ​ផង​ដែរ។

 

វិធី​ងាយៗ​ដើម្បី​ថែរក្សា​សក់៖

  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ និងធ្វើការ​ម៉ាស្សា​ស្បែក​ក្បាល​ឲ្យ​បាន​ញឹក​ញាប់​ គឺ​ជា​វីធី​សាមញ្ញៗ​ដែល​អាច​ជួយ​ឲ្យ​សរសៃ​សក់​លោក​អ្នក​មាន​សភាព​ទន់ និង​ភ្លឺ​រលោង។ របៀប​រស់​នៅ​សកម្ម​ប្រកប​ដោយ​សុខភាព​ល្អ​ មាន​ន័យ​ថា​សក់​មាន​​សុខភាព​ល្អ។
  • Formula 2 Multivitamin Complex ជា​មធ្យោបាយ​អស្ចារ្យ​ក្នុង​ការ​ទទួល​បាន​នូវវីតាមីន និង​សារ​ធាតុរ៉ែ​។ វា​រួម​ផ្សំពី​សារធាតុ​ចិញ្ចឹម​ជាង​២០​មុខ ដូច​ជា​សង្ក័សី​ វីតាមីនB និង​វីតាមីនC​ ដែល​រាង​កាយ​ត្រូវ​ការ​ដើម្បី​បណ្តុះ​សរសៃ​សក់ ហើយ​វា​ក៏​មាន​រួម​ផ្សំ​ជាតិ​ដែក និង​បេតា​ការ៉ូទីន​ដែល​មាន​តួនាទី​ជួយ​ដល់​ការ​លូត​លាស់​នៃ​សរសៃ​សក់។
  • Herbalifeline, Tri-Shield និង​សារធាតុ​សំខាន់​ដែល​រួម​ផ្សំ​ពី​អាស៊ីត​ខ្លាញ់​អូមេហ្កា៣​ អាច​ជួយ​ដល់​សរសៃ​សក់​ឲ្យ​មាន​ភាព​ទន់​ភ្លឺរ​លោង​ហើយ​មាន​ទម្ងន់។
  • ត្រូវ​កក់​សក់​ជាមួយ​សាប៊ូ និង​ក្រែម​បន្ទន់​សក់​ដែល​មាន​គុណ​ភាព​ល្អ អាច​ផ្តល់​សុខភាព​ល្អ​ដល់​សរសៃ​សក់ Herbalife Aloe Shampoo​ អាច​ជួយ​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​ជាតិ​សំណើម និង ក្រែម​បន្ទន់​សក់​ Herbal Aloe Conditioner​ ជួយ​ការពារ​និង​ជួយ​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​ភាព​ភ្លឺរ​លោង៕

 

ដោយ៖ Dr. Luigi Gratton, M.D., M.P.H,vice president, worldwide product marketing at Herbalife

 

អត្ថបទ៖ ពាណិជ្ជ​កម្ម