ប្ដី​ល្មោភ​ប្រាក់​បង្ខំ​ឲ្យ​ប្រពន្ធ​គេង​ជាមួយ​ប្រុស​ជិត​៣ពាន់​នាក់​ក្នុង​រយៈ​ពេល ៤​ឆ្នាំ

ប្ដី​ល្មោភ​ប្រាក់​បង្ខំ​ឲ្យ​ប្រពន្ធ​គេង​ជាមួយ​ប្រុស​ជិត​៣ពាន់​នាក់​ក្នុង​រយៈ​ពេល ៤​ឆ្នាំ

បុរស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ខ្លួន​ធ្វើ​ជា​មុខ​ជំនួញ ដោយ​បង្ខំ​ឲ្យ​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ​ដល់​អតិថិជន​ប្រុស ២៧៤២​នាក់ ក្នុង​រយៈ​ពេល ៤​ឆ្នាំ​មក​ហើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Mail Online របស់​ចក្រភព​អង់គ្លេស​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន។

 

ប្ដី​ល្មោភ​ប្រាក់​បង្ខំ​ឲ្យ​ប្រពន្ធ​គេង​ជាមួយ​ប្រុស​ជិត​៣ពាន់​នាក់​ក្នុង​រយៈ​ពេល ៤​ឆ្នាំ

 

បុរស​វ័យ ៥៤​ឆ្នាំ ដែល​តុលាការ​មិន​បង្ហាញ​ឈ្មោះ បាន​រក​កម្រៃ​ប្រមាណ​ជាង ៥០០០​ផោន(ជិត ៨​ពាន់​ដុល្លារ) ក្នុង​មួយ​ខែ​ពី​ការ​បង្ខំ​ប្រពន្ធ​ឲ្យ​រក​ស៊ី​លក់​ខ្លួន។ នៅ​ពេល​ប្រពន្ធ​អាយុ ៤៦​ឆ្នាំ ទទួល​ភ្ញៀវ​ម្ដង​ៗ ប្ដី​ល្មោភ​ប្រាក់​រូប​នេះ​ត្រូវ​នៅ​រង់​ចាំ​នៅ​ក្រៅ​ផ្ទះ​នា​សង្កាត់ Meaux ភាគ​ខាង​ជើង​ក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​នៅ​សំងំ​ក្នុង​ឡាន ជាមួយ​កូន​អាយុ ៥​ឆ្នាំ​ម្នាក់​ទៀត។

 

លោក Emmanuel Dupic ព្រះ​រាជ​អាជ្ញា​នៅ​តុលាការ​ព្រហ្មទណ្ឌ​ក្រុង​បាន​និយាយ​ថា៖ «ប្ដី​បាន​ប្រើ​អំណាច​ផ្លូវ​ចិត្ត​ទៅ​លើ​ប្រពន្ធ ធ្វើ​ឲ្យ​នាង​មិន​អាច​បញ្ឈប់​ការ​ទទួល​ភ្ញៀវ​បាន ដែល​ពេល​ខ្លះ​សុទ្ធតែ​ជា​មនុស្ស​អាក្រក់​»។ ​​

 

ប្ដី​ប្រពន្ធ​មួយ​គូ​នេះ បាន​រៀប​ការ​អស់​រយៈ​ពេល ១០​ឆ្នាំ​មក​ហើយ និង​ត្រូវ​ប៉ូលិស​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ប៉ុន្តែ​មាន​តែ​បុរស​ជា​ប្ដី​ប៉ុណ្ណោះ​ដែល​ត្រូវ​ចោទប្រកាន់​ពី​បទ​បើក​ជំនួញ​​ពេស្យាចារ និង​ប្រឈម​មុខ​ក្នុង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១០​ឆ្នាំ។

 

អំពើ​ពេស្យាចារ​គឺ​ជា​រឿង​ស្រប​ច្បាប់​ក្នុង​ប្រទេស​បារាំង ប៉ុន្តែ​ប្រសិន​បើ​បើក​ជា​ជំនួញ​គឺ​ជា​រឿង​ខុស​ច្បាប់។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្ដី​បាន​ប្រើ​វិបសាយ៤ ដើម្បី​ផ្ញើ​សារ​ទៅ​ម៉ូយ​សម្រាប់​ប្រពន្ធ​របស់​ខ្លួន។ ពេល​នេះ ជន​ល្មើស​កំពុង​ប្រឈម​នឹង​ការ​កាត់​ទោស​ផ្នែក​ព្រហ្មទណ្ឌ៕

 

ចុចអាន៖ ស្ថិតិ​ថ្មី​បង្ហាញ​ថា​នារី​វ័យ​ក្មេង​មើល​រឿង​សិច​កើន​ឡើង​ខ្លាំង

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ dailymail