​ថៅកែ​ឡឥដ្ឋ​ចិ​ត្ដ​ភ្លើង វាយ​កម្មករ​ខ្លួនឯង​នឹង​ឈើ​ជ្រុង ចំ​កណ្តាល​ក្បាល របួសធ្ងន់​

​កណ្តាល: ថៅកែ​ឡឥដ្ឋ​ចិ​ត្ដ​ភ្លើង វាយ​កម្មករ​ខ្លួនឯង​នឹង ឈើ​ជ្រុង​បែកក្បាល​ផុង​លលាដ៍ ដោយ​មិនដឹង​មូលហេតុ ហើយ​គេចខ្លួនបាត់ ។ ហេតុការណ៍​ហិង្សា ដោយ​ចេតនា​នេះ បាន កើត​ឡើង កាលពី​ព្រឹក ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥  នៅក្នុង​ការដ្ឋាន​ឡឥដ្ឋ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ភុ​ន រី អាយុ​៤៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​កោះធំ ខេត្ដ​កណ្ដាល មាន​ប្រពន្ធ​ឈ្មោះ គៀល ពៅ អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ព្រែ​កតា​ម៉ាក ស្រុក​ខ្សាច់កណ្ដាល ជា​កម្មករ​ឡឥដ្ឋ ខាងលើ ។​

​ដោយសារ ២ នាក់​ប្ដី​ប្រពន្ធ មាន​ជីវភាព​ខ្វះខាត ក៏​សម្រេច​ចិ​ត្ដ​មក​ធ្វើ ជា​កម្មករ​ឡឥដ្ឋ របស់លោក​ថៅកែ​ចិ​ត្ដ​ភ្លើង ឈ្មោះ ថាច លាង​ស្រ៊េ​ង បាន​រយៈពេល​ប្រមាណ ៣ ខែ​មកហើយ​។ លុះ​មកដល់​ថ្ងែ​ទី​២២ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ខណៈ​ជនរងគ្រោះ កំពុងធ្វើការ​បញ្ចេញ​ឥដ្ឋ ចេញពី​ឡ ក៏មាន​កម្មករ​ម្នាក់ទៀត ដែល​ធ្វើការ​ជាមួយ​ឈ្មោះ ផែន បាន​និយាយ​លេង ជាមួយគ្នា ដោយ​ធ្វើការ​បណ្ដើរ​និយាយ លេង​ចំអន់​គ្នា​បណ្ដើរ​នោះ ស្រាប់តែ​លេចមុខ​ថៅកែ ថាច លាង​ស្រ៊េ​ង ដើរមក​ដល់ ហើយ​ហាក់ដូចជា​ខឹង​អ្នកណា ពី​នាយ ក៏​បានមក​ចង្អុលមុខ​ជនរងគ្រោះ ភុ​ន រី ស្ទើរ​ដល់​ភ្នែក ដោយ​ចោទថា បង្កទំនាស់​ជាមួយ​កម្មករ​ដទៃ តែ​ជនរងគ្រោះ បាន​តមាត់​ថា​ខ្ញុំ​? និយាយ​បានតែ​ប៉ុណ្ណេះ ស្រាប់តែ​ថៅកែ​ចិ​ត្ដ​ភ្លើង ថាច លាង ស្រ៊េ​ង ស្ទុះ​យក​ដំបង​ឈើ​ជ្រុង មក​សំពង​ចំ កណ្ដាល​ក្បាល បណ្ដាល​ឲ្យ​បែក​ឈាម ហូរ​ស្រោច​ពេញ​ខ្លួន ។ បន្ទាប់មក ដោយ​ឃើញ សភាព​បែបនេះ ក្រុមគ្រួសារ និង​កម្មករ​ដទៃទៀត បាន​ស្ទុះ​មកជួយ ហើយ​បញ្ជូន ជនរងគ្រោះ មកកាន់​មន្ទីរពេទ្យបង្អែក ស្រុក​មុខកំពូល ដើម្បី​សង្គ្រោះបន្ទាន់ ។​

​ក្រោយ​កើតហេតុ​ថៅកែ​ឡឥដ្ឋ​ចិ​ត្ដ ភ្លើង​រូបនេះ បាន​គេចខ្លួនបាត់ ហើយ​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​នគរបាល​ប៉ុស្ដិ៍​ព្រែក​អញ្ចាញ​ឱ្យជួយ​ធ្វើ​អន្ដរាគមន៍ ប៉ុន្ដែ​បាន​ប្រមាណ​កន្លះ​ម៉ោង ក្រោយមក លោក​ថាច លាង ស្រ៊េ​ង បាន​ទូរស័ព្ទ​ប្រាប់ ក្រុមគ្រួសារ​ជនរងគ្រោះ​ថា រូបលោក​មិន​គេចខ្លួន​នោះទេ លោក​មក​ភ្នំពេញ ដើម្បី​ទិញ​សម្ភារៈ ធ្វើ​ឡឥដ្ឋ ហើយ​លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ ចំពោះមុខ​សមត្ថកិច្ច នៅ​ថ្ងៃ​បន្ទាប់​។​

​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ព្រែក​អញ្ចាញ បាន​ឲ្យ​ដឹងថា លោក ថាច លាង​ស្រ៊េ​ង មិន​គេចខ្លួន ហើយ​ព្រម​មក​ចូលខ្លួន ធ្វើការ​ដោះស្រាយ​គ្នា ជាមួយនឹង​ជនរងគ្រោះ​នោះ សមត្ថកិច្ច និង​សម្របសម្រួល នៅ​នឹង​មូលដ្ឋាន តែបើ​មិន​ចូលខ្លួន​ទេ សមត្ថកិច្ច នឹង​កសាង​សំណុំរឿង ប​ញ្ជួ​ន​ទៅ​សាលាដំបូង ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V/S

​ថៅកែ​ឡឥដ្ឋ​ចិ​ត្ដ​ភ្លើង វាយ​កម្មករ​ខ្លួនឯង​នឹង​ឈើ​ជ្រុង ចំ​កណ្តាល​ក្បាល របួសធ្ងន់​