​ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​បង្គាប់​របស់ តុលាការ​ខេត្តកណ្តាល​

​កណ្តាល: កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រើយ​ស្លា បាន​ស្រាវជ្រាវ ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​បង្គាប់​របស់​សាលា ដំបូង ខេត្តកណ្តាល នៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល  ។​

​ប៉ូលិស​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ជនជាប់ចោទ ឈ្មោះ ប្រិ​យ ថុង ភេទ​ប្រុស​អាយុ​២៤ ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន ស្នាក់នៅ ភូមិ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ប៉ូលិស បាន​ឲ្យ​ដឹង​ទៀតថា យោងតាម​ដីកា​លេខ ៦៨៣ ដកប​ចខ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១២ របស់លោក ធ្ធាំ ប៊ុណ្ណា  ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល ជន​ខាងលើ ត្រូវ​ជាប់ចោទ​ពីបទ រំលោភ​សេពសន្ថវៈ (​មាន​ស្ថាន​ទម្ងន់​) ដែល​ប្រព្រឹត្ត នៅ​ភូមិ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល  កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១២ ។ ករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ តាម​នីតិវិធី ៕V/S

​ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​បង្គាប់​របស់ តុលាការ​ខេត្តកណ្តាល​