ស្លាប់​៥ របួសធ្ងន់​ស្រាល​២៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២២ តុលា​

ភ្នំពេញ: មនុស្ស​ស្លាប់ ៥​នាក់​(​ប្រុស​) អ្នករបួសធ្ងន់ ១២​នាក់​(​ស្រី​១​នាក់​) និង​របួសស្រាល ១១​នាក់​(​ស្រី​៦​នាក់​) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ១៣​លើក យប់ ៦​លើក​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​។​

​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់ ចរាចរណ៍ ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៧​គ្រឿង​, រថយន្ត​ធុន​តូច ៦​គ្រឿង រថយន្ត​ធុន​ធំ ២​គ្រឿង ។​

​របាយការណ៍​ដដែល​បាន​បន្តថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមានៈ មិន​ប្រកាន់​ស្តាំ ៤​លើក​, ល្មើស​ល្បឿន ៤​លើក​, ស្រវឹង ១​លើក​, មិន​គោរព​សិទ្ធ ២​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​,​បត់​គ្រោះថ្នាក់​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៦​នាក់​(​យប់​៦​នាក់​) ។​

​ក្នុងនោះ​មាន រថយន្ត​ពិន័យ​សរុប​ចំនួន ៨៦០​គ្រឿង (​រថយន្ត​ធំ ៣៨០​គ្រឿង​) ស្មើ​និង​៩១៣​ករណី ល្មើស​ក្រដាស​ស្នាម​មាន​៥០៦ គ្រឿង ស្មើនឹង ៥១៧​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣៥៤ គ្រឿង​ស្មើនឹង​៣៩៦​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១៦៦៤ គ្រឿង ៕V/S

ស្លាប់​៥ របួសធ្ងន់​ស្រាល​២៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២២ តុលា​