​ប្រជាពលរដ្ឋ​ស្រុក​ស្អាង ផ្ទុះ​ការតវ៉ា​ជា​លើក​ទី​៤ ករណី​លោកវិត ធា​រិ​ទ្ធ រំលោភ​យក​ដី បឹង​អាង​ស្តុក​ទឹក

​កណ្តាល: កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែតុលា នេះ តំណាង​ប្រជាពលរដ្ឋ ស្រុក​ស្អាង ចំនួន​៣​ឃុំ ផ្ទុះ​ការតវ៉ា​លើក​ទី​៤ ក្នុងករណី​លោក វិត ធា​រិ​ទ្ធ នាយរង​ខណ្ឌ រដ្ឋបាល​ជលផល ខេត្តកណ្តាល បាន​បំពាន​ជីក​ទំនប់ ព័ទ្ធ​យក​ដី​បឹង​បុរាណ​មួយ ដែលជា​អាង​ស្តុក​ទឹក យ៉ាងសំខាន់ សម្រាប់​ពួកគាត់​ស្រោចស្រព​ដំណាំ បន្ទាប់ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ កាលពី​ថ្ងៃទី ១ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅ ហើយ​ហាក់​ព្រងើយកន្តើយ មិន​គិតគូរ​ដោះស្រាយ​និង​បាន​ពន្យារពេល អស់​ជិត​មួយខែ​មក​នោះ ។​

​គួរ​បញ្ជាក់ថា ដី​បឹង​បុរាណ​មួយ​នេះ មាន​ឈ្មោះថា បឹង​អួ​ក ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ខ្សេវ ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ដែលមាន​ទំហំ ១៨ ហិកតា ហើយ​បច្ចុប្បន្ន ត្រូវបាន លោក វិត ធា​រិ​ទ្ធ រំលោភ​យក​ជិត​អស់ ទៅហើយ គឺ​នៅសល់តែ​ប្រមាណ​ជា ៣ ទៅ ៤ ហិកតា តែប៉ុណ្ណោះ ។ បឹង​បុរាណ​មួយ​នេះ អាច​ស្តុក​ទឹក សម្រាប់​ប្រជាពលរដ្ឋ ចំនួន ៣ ឃុំ គឺ​ឃុំ​រការ​ខ្ពស់ ឃុំ​ព្រែក​គយ និង​ឃុំ​ស្អាង​ភ្នំ ស្រោចស្រព​ដំណាំ ស្រែចម្ការ និង​ជា​បឹង​មួយ សម្រាប់​ពួកគាត់ កាប់​អុស​ដុត នេសាទ​ត្រី រក​ទទួលទាន ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ទាំង​រដូវប្រាំង និង​រដូវវស្សា ។ ការតវ៉ា​នេះ ប្រជាពលរដ្ឋ បាន​សំណូមពរ ដល់​អាជ្ញាធរ ជួយ​ដោះស្រាយ ធ្វើយ៉ាងណា ឲ្យ​លោក វិត ធា​រិ​ទ្ធ ប្រគល់​ដី​បឹង ដែល​ខ្លួន​រំលោភ​យក​នោះ ឲ្យ​ពួកគាត់​វិញ មិនត្រូវ​ចេះតែ​ពន្យារពេល យក​លេស​នេះ លេស​នោះ ហើយ​មិន​ដោះស្រាយ ជូន​ពួកគាត់​នោះទេ ។

​ប្រជាពលរដ្ឋ បាន​និយាយថា បើ​អាជ្ញាធរ មិន​ដោះស្រាយ តាម​ការទាមទារ​រប​ស់ ពួកគាត់​នោះទេ ពួកគាត់​នឹងធ្វើ​ការតវ៉ា រហូត​ថ្នាក់​ខេត្ត​បន្តទៀត ៕V/S