អាវុធហត្ថ​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លក់​និង​រក្សា​ថ្នាំញៀន

ព្រះសីហនុ: កម្លាំង​អាវុធហត្ថ​ស្រុក​ព្រៃនប់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​លក់ និង​រក្សារ​ទុក​ថ្នាំញៀន នៅ​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២៥ ស្ថិតក្នុង​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​ព្រៃនប់ បានអោយដឹងថា ជនសង្ស័យ ឈ្មោះ ហួន ចាន់ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប ទីលំនៅ នៅ​កន្លែងកើតហេតុ​ខាងលើ​។ ជនសង្ស័យ​ម្នាក់នេះ បានមក​ធ្វើ​សកម្មភាព លក់​គ្រឿងញៀន នៅក្នុង​ភូមិ ហើយ​ក៏មាន​ប្រជាពលរដ្ឋ រាយការណ៍​អោយកំលាំង អាវុធហត្ថ​ស្រុក ទើប​ឈានទៅដល់​ការឃាត់ខ្លួន​បាន និង​បាន​ដកហូត​វត្ថុតាង រួមមាន​:១-​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ចំនួន ១៧​កញ្ចប់​ធំ ស្មើ​និង​១,៨៧​ក្រាម​, ២-​ទូរស័ព្ទដៃ ចំនួន​៣​គ្រឿង ព្រមទាំង​សម្ភារៈ មួយចំនួន​ផ្សេងទៀត​។​

​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត ត្រូវបាន​អាវុធ​ស្រុក​ព្រៃនប់ បាន​បញ្ជូន​មកអោយ​អាវុធហត្ថ ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V​/S