Van Gaal រិះគន់ ចំពោះកម្មវិធីប្រកួតបាល់ទាត់នៅអង់គ្លេស អាក្រក់អាក្រីខ្លាំងណាស់

ក្រុងឡុងដ៍៖ អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Louis van Gaal បានធ្វើការរិះគន់ចំៗ ចំពោះកម្មវិធីប្រកួតបាល់ទាត់នៅអង់គ្លេសអាក្រក់អាក្រីណាស់ ដែលធ្វើឲ្យកីឡាករគ្រប់រូបស្ទើរតែគ្មានពេលឈប់ សម្រាកនៅក្នុងរដូវរងារម្តងៗ ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិហូង់ វ័យ៦៣ឆ្នាំខាងលើបានលើកឡើងប្រាប់សារព័ត៌មាន BBC ថា ពេលដែលរដូវរងារ ឈានមកដល់ អង់គ្លេសគឺមានវប្បធម៌ដ៏អាក្រក់មួយគឹកម្មវិធីប្រកួតរវល់ខ្លាំង គ្រាដែលលីកនៅប្រទេសអេស្ប៉ាញ អ៊តាលី បារាំង និងអាល្លឺម៉ង់ មានការប្រកួតយ៉ាងតិចតួចបំផុត ខុសអីតែលីកនៅអង់គ្លេសមួយទេ ដែលកម្មវិធីប្រកួតរឹតតែច្រើន ជាងមុនទៅទៀត ។

លោក Van Gaal បានថ្លែងថា “ខ្ញុំគិតថា អង់គ្លេសគួរតែប្តូរទម្លាប់នេះចេញទៅ ព្រោះថាវាអាចធ្វើឲ្យកីឡាករមានពេល ឈប់សម្រាកច្រើន និងជួបជុំគ្រួសារបានផងដែរ ព្រោះថារដូវ Winter នេះវាពោរពេញទៅដោយភ្លៀង និងព្រិលផងដែរ ហើយកីឡាករអាចមិនបានបញ្ចេញសមត្ថភាពអស់ ដោយសារតែអាកាសធាតុដែរ” ។

លោកបានបន្ថែមទៀតថា ក្នុងឱកាសនោះដែរ Man Utd រឹតតែរវល់ខ្លាំងឡើងដោយមានកម្មវិធីរហូតដល់ទៅ៧ប្រកួត ចន្លោះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ដោយក្នុងនោះមាន៣ប្រកួតនៅ Premier League ក្នុងរយៈពេលតែ៩ថ្ងៃសោះ នៅថ្ងៃទី១៩-២៨ ខែធ្នូ ឆ្នាំ២០១៥ ហើយកត្តាទាំងអស់នេះហើយបានធ្វើឲ្យ អង់គ្លេស មិនដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រម្តងណាឡើយនៃព្រឹត្តិការណ៍ World Cup ក្រោយឈ្នះជើងឯក ម្តងឆ្នាំ១៩៦៦ ក្នុងទឹកដីមក ។

សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំអង់គ្លេសមានមានកម្មវិធីប្រកួតជាច្រើន ដែលសឹងតែធ្វើឲ្យកីឡាករស្ទើរតែរក ពេលឈប់សម្រាកគ្មាន ហើយរឹតតែរវល់ខ្លាំងឡើងនៅអំឡុងខែធ្នូ ដែលជាថ្ងៃ Christmas Day ដែរនោះ ជាមួយនឹងពាន រង្វាន់ដល់ទៅ៣ដែលកីឡាករក្នុងក្លឹបនីមួយៗត្រូវប្រកួតគ្នាគឺពាន Premier League, FA Cup និងពាន Capital One Cup គ្រាដែលលីកប្រទេសផ្សេងៗមានអេស្ប៉ាញ បារាំង អ៊ីតាលី និងអាល្លឺម៉ង់មានតែ២ប៉ុណ្ណោះ ៕

Van Gaal រិះគន់ ចំពោះកម្មវិធីប្រកួតបាល់ទាត់នៅអង់គ្លេស អាក្រក់អាក្រីខ្លាំងណាស់

គ្រូបង្វឹក Man Utd លោក Louis van Gaal

Van Gaal រិះគន់ ចំពោះកម្មវិធីប្រកួតបាល់ទាត់នៅអង់គ្លេស អាក្រក់អាក្រីខ្លាំងណាស់