Liverpool បានត្រឹមតែស្មើជាមួយនឹងក្រុម ភ្ញៀវ Rubin យប់មិញ (Video Inside)

ក្រុងលីវើភូល៖ ទីបំផុតក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool នៅតែមិនអាចស្វែងរក៣ពិន្ទុបានដដែលក្នុង ទឹកដីនៃកីឡដ្ឋាន Anfield របស់ខ្លួនយប់មិញនេះ ពេលប្រកួតបានស្មើលទ្ធផល ១-១ ទល់នឹងក្រុមភ្ញៀវ Rubin Kazan នៅពានរង្វាន់ UEFA Europa League ។

ការទទួលបានត្រឹម១ពិន្ទុនេះដែរ គឺបានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp បន្តឈរនៅលេខ២ក្នុងពូល B ដដែល រក្សាប្រវត្តិមិនឈ្នះដដែល ក្នុងចំណោម៣ប្រកួតស្មើទាំង៣ មិនដែលចាញ់ឡើយរកបាន៣ពិន្ទុដែរ គ្រាដែលក្រុមកំពូល តារាង Sion បានលេងឈ្នះម្ចាស់ផ្ទះ Bordeaux ១-០ យប់មិញនេះដែរ ។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ Liverpool បានបណ្តោយឲ្យក្រុមភ្ញៀវ Rubin នាំមុខ១គ្រាប់មុនត្រឹមចាប់ផ្តើមលេងបាន ១៥នាទីក្នុងវគ្គទី១ មុនពេលដែលកីឡាករ Emre Can ជួយឲ្យ Liverpool តាមបានស្មើវិញនៅនាទីទី៣៧ គ្រាដែល Rubin នៅសល់សមាជិកតែ១០នាក់ចាប់ពីនាទីទី៣៦មក រហូតដល់បញ្ចប់នៃការប្រកួតពេញ គឺ Liverpool ១ និង Rubin Kazan ១ ។

ដោយឡែកសម្រាប់១ក្រុមទៀតរបស់អង់គ្លេស Tottenham Hotspur បានលេងចាញ់ក្រុមម្ចាស់ផ្ទះ Anderlecht របស់ប៊ែលហ្ស៊ិក ២-១ ពីក្នុងពូល J ដែលជាការបរាជ័យលើកទី១របស់ក្លឹបក្នុង៣ប្រកួតមកនេះ បន្តឈរនៅលេខ២ក្នុងពូលដដែល គ្រាដែល Monaco របស់បារាំងកំពុងគ្រងតំណែងកំពូលតារាងបណ្តោះអាសន្នដោយមាន៥ពិន្ទុ ក្រោយយកឈ្នះក្រុមភ្ញៀវ Qarabag FK ១-០ យប់មិញទៀត ៕