សុខ សោ​ម៉ា​វ​ត្តី ចេះ​បង្វែងដាន​…

Sanofi

​ថ្មីៗ​នេះ សុខ សោ​ម៉ា​វ​ត្តី បាន​បង្ហោះ​នូវ​សារ​ដ៏​ខ្លី​មួយ​ដោយមាន​រូបភាព​របស់​នាង​និង​ស្វាមី​ហើយ សរសេរថា​«​ស្តាប់​ចំរៀង​នាង​ខ្ញុំ​និង​ប្តី​ខ្ញុំ​ច្រៀង​ទាំងអស់គ្នា​»​ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​និង​ចាប់​អារ​ម្ម​ណ៏​ខ្លាំង​ក្នុងចំណោម​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា​នាង​ចង់​ឲ្យ​គេ​ដឹងថា​រវាង​នាង​និង​ស្វាមី​មិនបាន​បែកបាក់​គ្នា​ដូច​ពាក្យ ចចាមអារ៉ាម​ឬ​យ៉ាងណា​?​។


ព្រោះតែ​កន្លងទៅ​មានការ​លេចចេញ​នូវ​ពត៌មាន​ស្តីពី​ការ​រកាំរកូស​នៅក្នុង​ក្រុមគ្រួសារ សុខ សោ​ម៉ា​វ​ត្តី ហើយ​បែរជា​ពេលនេះ​នាង​បង្ហោះ​សារ​បង្ហាញ​ពី​ភាពសប្បាយ​រីករាយ​ច្រៀង​លេង​កំសាន្ត ជា មួយ ស្វាមី ធ្វើ​ឲ្យ​គេ​គិតថា​នាង​ចង់​ឲ្យ​អ្នកផង​ដឹង​ពី​ស្ថានភាព​នៃ​ការរស់នៅ​របស់​នាង​ជាមួយ​ស្វាមី​ពោរពេញ​ដោយ​ក្តី​សុខ​សុភមង្គល​សប្បាយរីករាយ​ជាប្រចាំ​ដូច្នេះហើយ​។​ប៉ុន្តែ​បែរជា​មាន​អ្នកខ្លះ​គេ​មិនបាន​គិត​យល់​យ៉ាង​នោះឡើយ​នៅពេលដែល​គេ​បាន​មើល​និង​ស្តាប់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​រួចមក​ធ្វើ​ឲ្យ​គេ​យល់ថា​នេះ​អាច​ជាការ​បង្វែងដាន​ចំពោះ​មហាជន​ប៉ុណ្ណោះ​ព្រោះ​រូបភាព​និង​សកម្មភាព​របស់​សុខ​សោ​ម៉ា​វ​ត្តី​ដែល​ស្លៀក​រ៉ូ​ប​ពណ៌​ខៀវផ្ទៃមេឃ​និង​ស្វាមី​ពាក់អាវ​ក្រឡា​ការ៉ូ​នោះ​គឺ​កាលពី​ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​នាង​កាលពី​អំឡុង​ខែកក្កដា​២០១៤​មកម្ល៉េះ​ពោលគឺ​មិនមែនជា​រូបភាព​ថ្មីៗ​នេះ​ទេ​។​គេ​ឆ្ងល់​ថាបើ​នៅ​ជួបជុំគ្នា​ហេតុអ្វី​ចាំបាច់​បង្ហោះ​រូប​ចាស់​ទៅវិញ​?​ហេតុអ្វី​មិន​នាំគ្នា​ថតរូប​ភាព​និង​បង្ហាញ​ពី​សកម្មភាព​សប្បាយរីករាយ​ល្អូក​ល្អឺ​ន​ជុំគ្នា​ឲ្យ​គេ​បានឃើញ​តែម្តងទៅ​ដើម្បី​លុបបំបាត់​ឲ្យ​អស់​នូវ​ពាក្យ​ចចាមអារ៉ាម​ដែលមាន​ចំពោះ​ក្រុមគ្រួសារ​នាង​និង​ឲ្យ​គេ​អស់​ការសង្ស័យ​?​។​


​គួររំលឹកថា​កន្លងទៅ​សុខ សោ​ម៉ា​វ​ត្តី ធ្លាប់បាន​និយាយថា​មិន​ដូច​ពីមុន​ដែល​នាង​និង​ស្វាមី ធ្លាប់ មាន​បញ្ហា​រកាំរកូស​ជាមួយគ្នា​មែន​ព្រោះតែ រឿង​ប្រចណ្ឌ​តែ​ពេលនេះ រវាង​នាង​និង​ស្វាមី កំពុង​រស់នៅ យ៉ាង មាន​ក្តី​សុខ​សុភមង្គល​គ្មាន បញ្ហា​អ្វី​កើតឡើង​ទេ​។


​មូលហេតុ​ដែលនាំឱ្យ​ប្ដី​ប្រពន្ធ​នាង​មិនសូវ​ស៊ីសង្វាក់​ជាមួយគ្នា​នាពេល​កន្លងមក​នោះ គឺ​បណ្ដាលមកពី​មាន​នារី​ស្ថិត​នៅក្រៅ​រង្វង់​សិល្បៈ​ម្នាក់​បាន​ព្យាយាម​ទាក់ទង​ប្ដី​នាង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ទើប​ធ្វើឱ្យ​ក្រុមគ្រួសារ​នាង​មានការ​រ​ង្គា​ស​មិន​សប្បាយ​ចិត្តនឹង​គ្នា​៕ ដេវីត​

 

Related