Selena Gomez សារភាព​ស្នេហ៍​តួអង្គ Captain America​

Sanofi

​ការជួប​ជុំគ្នា​វិញ​របស់ Justin Bieber និង Selena Gomez បាន​បង្ក​ការ​ភ្ងា​ក់​ផ្អើល​យ៉ាងខ្លាំង ដល់​សំណាក់​មិត្ត​អ្នកគាំទ្រ ។ ការជួប​ជុំគ្នា​វិញ​នេះ​គឺធ្វើឡើង​ក្នុង​បទ​ចម្រៀង Strong តែ​លោក Justin បាន​ប្រាប់ថា បទ​នេះ​មិនមែនជា​ការជួបគ្នា​ពេលបច្ចុប្បន្ន​នោះទេ គឺ​គ្រាន់តែ​ជា​វីដេអូ​ចម្រៀង​មួយ​ដែល​ធ្វើ​លេង​កាលពី ៣ ឆ្នាំមុន ឯណោះ ។​យ៉ាងណាក្តី មានមតិ​ជាច្រើន​គិតថា អ្នក​ទាំងពីរ​អាច​នឹង​ត្រូវ​គ្នា​វិញ តែ​អ្វីៗ​ត្រូវបាន​ផ្ទុយស្រឡះ ដោយសារ​នាង Selena ទើបតែ​ប្រកាស​ថ្មីៗ​ថា រូបនាង​បាន​លង់​ស្នេហ៍​តួអង្គ Capitain America ក្នុង​រឿង Avengers លោក Chris Evans ឯណោះ​វិញ ។​

នាង​បាន​និយាយ​ឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់ Watch What Happens Live ថា ខ្ញុំ​ប្រហែលជា​លួច​ស្នេហ៍ (have a crush) លោក Chris Evans ហើយ ព្រោះ​គាត់​ពិតជា​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ។ គាត់​ប្រហែលជា​អាច​នឹង ស្អប់ ឬ ស្រឡាញ់​ក៏បាន ។

ខ្ញុំ​គិតថា មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​មានកូន​ចិត្ត​លួច​ស្រឡាញ់​នរណាម្នាក់ មិន​ខ្វល់​ថា គេ​ជា​នរណា​ឡើយ ។ យ៉ាងណាក្តី នាង​ក៏​ធ្លាប់មាន​ព័ត៌មាន​ស្នេហា​ជាមួយ​តារា​ល្បីៗ​ផ្សេងទៀត​ដែរ តែ​លើក​នេះ នាង​ជា​អ្នក​និយាយ​ផ្ទាល់ ហើយ​ចាំ​មើលថា Captain America នឹងមាន​យោបល់​យ៉ាងណា​លើ​រឿងនេះ ៕
​ថា​វរិ​ទ្ធ​

  

  

Related