មើលសកម្មភាពសុនកជួយម្ចាស់វាពេលលង់ទឹកបន្តិចមើល៎! អស្ចារ្យប៉ុណ្ណា?

Sanofi

សុនកកំពូលឆ្លាតមួយក្បាល បានបង្ហាញភាពក្លាហានដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានលោតហក់ចូលទៅក្នុងទឹក ដើម្បីជួយសង្គ្រោះម្ចាស់វាពេលដែលកំពុងលង់ទឹក។

វីដឹអូខ្លីមួយ បានធ្វើការបង្ហោះចូលទៅក្នុងសង្គម ហ្វេសប៊ុក ស្តែងឱ្យឃើញពីភាពវ័យឆ្លាត និងស្មោះត្រង់របស់សត្វសុនកមួយក្បាល ដែលហ៊ានលោតទឹកទៅជួយម្ចាស់នៅពេលដែលលង់ទឹក ដែលសកម្មភាពនេះ បានធ្វើឱ្យសត្វសុនក កាន់តែទទួលបានភាពអាណិតស្រលាញ់កាន់តែខ្លាំងពីអ្នកដែលនិយមចូលចិត្តចិញ្ចឹមសុនក ហើយក៏មានដែលបានមើលវីដេអូនេះមួយចំនួន បានបញ្ចេញយោបល់ថា « មិនគួរណាចាត់ទុកសុនកជាអាហារនោះឡើយ ព្រោះសុនកគឺជាសត្វដែលអាចនិយាយបានថា ជាសមាជិកគ្រួសារក្នុងគ្រួសាររបស់អ្នកចិញ្ចឹមផងដែរ» ។


គួរបញ្ចាក់ថា ភាពឆ្លាតវៃរបស់សុនកនេះ គឺ ការប្រើមាត់របស់ខ្លួនទៅខាំពាំសក់របស់ម្ចាស់វាដែលលង់ទឹក រួចអូស ឡើងមកលើទូក ដែលតាមមើលសកម្មភាពនេះទៅ គឺមានភាពប៉ិនប្រសប់មិនចាញ់មនុស្សប៉ុន្មានឡើយ។

ទោះបីជាយ៉ាងណា បើតាមមើលសកម្មភាពម្ចាស់របស់វាដែលលង់ទឹកនោះ វាគ្រាន់តែជាការធ្វើពុតជាលង់ទឹក ដើម្បីសាកចិត្តសុនកនោះតែប៉ុណ្ណោះ៕ ភូមិន្ទ

 

Chó là bạn

Posted by Pho on Sunday, August 16, 2015

 

 

Related