រថយន្ត​សាមុយ​ដឹក​អ្នក​ជំងឺ​ទៅ​សង្គ្រោះ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​របួស​ធ្ងន់​២នាក់

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រថយន្ត​សា​មុយដឹក​អ្នក​រង​គ្រោះថ្នាក់​ចរាចរ​ឡើង​វ៉ា​រថយន្ត​ពីមុខ​ជ្រុលទៅ​បុក​រថយន្ត​បា​ឡែ​នមួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យរបួសធ្ងន់​បន្ថែម​ទៀត២​នាក់ កាល​ពី​វេលា​ម៉ោង​៧ និង៣០​នាទីយប់ ​ថ្ងៃ​ទី​២២ ​តុលា​ ២០១៥ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ត្រង់​ចំណុច​ភូមិ​ភ្នំ​ធំ​ថ្មី ​ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូ​រី​។

​ជន​រង​គ្រោះ​២​នាក់​របួសធ្ងន់​​​ឈ្មោះ ដឿ​ន ប៊ិក ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​(​ជា​ម្តាយ​) និង​​ឈ្មោះ យ៉ា ដាំ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​(​ជា​កូនប្រុស​) ​រស់នៅ​ភូមិ​អន្លង់​សារ​ ឃុំ​ភ្នំ​លាប ​ស្រុក​ព្រះ​ពន្លា​។

​ប្តី​ជន​រង​គ្រោះ​បាន​ប្រាប់​ថា​ ​ប្រពន្ធ​របស់​គាត់​​បានរង​របួស​ដោយ​សារ​រថយន្ត​បុក​គោ​យន្ត​បណ្តាល​ឱ្យបាក់​ឆ្អឹងជំនី​រមាន​សភាព​ធ្ងន់ធ្ងរ​ កាលពី​ថ្ងៃ​ទី​២១​ តុលា ​២០១៥ ​នៅ​តាម​ផ្លូវ​ស្ថិត​នៅ​ស្រុក​ព្រះនេត្រព្រះ​ ហើយ​បាន​បញ្ជូន​មក​មន្ទី​រពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​ តែ​ដោយ​ស្ថានភាព​ជម្ងឺ​ធ្ងន់ធ្ងរ​ពេក​ទើប​គ្រូពេទ្យ​​បញ្ជូន​បន្ត​​​ទៅ​មន្ទីរ​ពេទ្យ​EMERGENCY ខេត្តបាត់ដំបង តែ​មិន​ទាន់​ដល់​ពេទ្យ​ផង​បាន​ជួប​គ្រោះថ្នាក់​ចរាច​រណ៍​​ដោយ​រថយន្ត​​សាមុយទៅ​បុក​រថយន្ត​បា​ឡែ​ន​ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2Q.8939​បណ្តាលឱ្យ​ដាច់​កង់​មុខ​ធ្លាក់​ចូល​ប្រឡាយ​ខាងកើត​ផ្លូវ​ ចំណែក​រថយន្ត​បា​ឡែ​ន​​​ដាច់​កង់​មុខ​ខាងឆ្វេង​​​ត្រឡប់ក្បាល​ទៅ​ក្រោយ​វិញ​ ​ដោយ​ឡែកអ្នក​ជំងឺ​ និងកូន​ដែល​ជិះ​ក្នុង​រថយន្ត​សាមុយ​បាន​រង​របួស​ធ្ងន់​ទាំង២នាក់​។

គួរ​បញ្ជាក់​ថា​ នៅ​ពេល​ដែល​រថយន្ត​សា​មុ​យ​១​គ្រឿង​មក​សាង​ពេល​បើក​ចេញ​មក​តាម​ផ្លូវត្រូវរថយន្ត​​ធំកៀរ​ដាច់​កញ្ចក់​ខាងឆ្វេង​ម្ខាង ហើយ​ពេល​ប៉ូ​លិ​ស​ធ្វើ​ចរាចរ​កន្លែង​គ្រោះថ្នាក់​មាន​រថយន្ត​ធុន​ធំ​១​គ្រឿង​ដែល​ពាក់​ស្លាក់​ភ្នំពេញ​2C.3053 បាន​បើក​លឿន​រក​បុក​ប៉ូ​លិសទៀតត្រូវ​បាន​ប៉ូលិស​ដេញចាប់​បាន២​នាក់​ រួចបញ្ជូន​ទៅ​អធិការ​ស្រុក​មង្គល​បូ​រី​ដើម្បី​ចាត់ការ​តាម​ច្បាប់​​៕