ជនអន្តោប្រវេសន៍​ខុសច្បាប់​៣.៧២៧​នាក់​ ​មាន​៤៦​សញ្ជាតិ​ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា

រាជធានី​ភ្នំពេញ ​៖​ មន្ត្រី​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានអះអាង​ថា​ ក្នុង​ឆ្នាំ​២០១៤ និង២០១៥ ជនអន្តោប្រវេសន៍​ខុសច្បាប់៣៧២៧នាក់ (​ស្រី៦៨៣​នាក់​) មាន៤៦​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​វៀតណាម ៣.២៨៧​នាក់ (​ស្រី៦៥១​នាក់​) ​ត្រូវ​បាន​សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃបណ្តេញ​ចេញពី​កម្ពុជា ។

​នៅ​ក្នុង​ឆ្នាំ​២០១៤ ជនអន្តោប្រវេសន៍​ខុសច្បាប់​ត្រូវ​បាន​សមត្ថកិច្ច​បណ្តេញ​ចេញពី​កម្ពុជា សរុប​១.៣០៧​នាក់​(​ស្រី​២៧៧​នាក់​) ​មាន​២៤​សញ្ជាតិ​ ក្នុង​នោះ​ជនជាតិ​វៀតណាម១.០៥៩​នាក់ (​ស្រី២៤៥​នាក់​)​។ ​ចំណែក​ឆ្នាំ​២០១៥ ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ​មករា​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ​កញ្ញា​ ជនអន្តោប្រវេសន៍​ខុសច្បាប់​ត្រូវ​បាន​សមត្ថកិច្ច​បណ្តេញ​ចេញពី​កម្ពុជា​សរុប​២.៤២០​នាក់ ​(​ស្រី​៤០៦​នាក់​) មាន៤៦​សញ្ជាតិ​ ក្នុង​នោះ​ជនជាតិ​វៀតណាម ២២២៨​នាក់ (​ស្រី៤០៦​នាក់​) ៕