នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitry Medvedev នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី២៣ វិច្ឆិកា

ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​វត្តមាន​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitry Medvedev នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។ ការលើកឡើង​នេះ ប្រព្រឹត្ត​ទៅក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា ចិន (ជ្រោយចង្វារ​ទី២) នៅ​ថ្ងៃទី២២ តុលា​នេះ។

ជាមួយគ្នានោះ លោក ហ៊ុន សែន បាន​ប្រកាស​បើក​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​អាកាស​សាលា​តិច​ណូ បណ្តោះអាសន្ន នៅ​ថ្ងៃទី២១ ខែវិច្ឆិកា​ខាងមុខ​ផងដែរ ដើម្បី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​រុស្ស៊ី និង​សម្រួល​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​