​រថយន្ត​កុងតឺន័រ​ផែស្ងួត​ក្រុមហ៊ុន​តិច​ស្រ៊ុន​បុក​អ្នកជិះ​ម៉ូតូ​៣​នាក់​របួសធ្ងន់​

រាជធានី​ភ្នំពេញ​៖​បុរស​២​នាក់ និង​នារី​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ដោយសារ​រថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត​តុ​ច​ស្រ៊ុន​បើក​បុក​ពេញទំហឹង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១ និង​៤០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែតុលា​ឆ្នាំ​២០១៥ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤​ត្រង់​មុខ​បុរី​សែន​មនោ​រម្យ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង ពណ៌​ខៀវ​បើកបរ​ដោយ​បុរស​ម្នាក់ ហើយ​រថយន្ត​នេះ​ជា​របស់​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុន ពាក់​ស្លាក​លេខ ភ្នុំពេញ​3C-7018 បើកបរ​តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិច ទៅ​កើត ខណៈ​មកដល់​មុខ​បុរី​សែន​មនោ​រម្យ ស្រាប់​តែមាន​ម៉ូតូ​ឌ្រី​ម សង់​ស៊េរី​២០១០​ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ 1BV-1944 ជិះ​ដោយ​បុរស​ពីរ​នាក់​រួម​និង​ស្ត្រី​វ័យក្មេង​ម្នាក់ បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំង​៣​នាក់ ខ្ទាត​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ រង​បួស​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សង្គ្រោះ​៧១១​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​។ ចំណែក​អ្នកបើកបរ​រថយន្ត​វិញ បាន​ព្យាយាម​បើករថយន្ត​រត់ បាន​ប្រមាណ​ជា​៣០០​ម៉ែត្រ ក៏បាន​ឈប់​ទុក​រថយន្ត​ចោល​រួច​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវបាន​វាស់វែង និង​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕