គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៥​នាក់ របួសធ្ងន់​ស្រាល​២៣​នាក់​

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៣​លើក​យប់​៦​លើក​,​បណ្តាលអោយ​មនុស្ស​ស្លាប់​៥​នាក់​(​ប្រុស​) របួសធ្ងន់​១២​នាក់​(​ស្រី​១​នាក់​) និង​របួសស្រាល​១១​នាក់​(​ស្រី​៦​នាក់​)​។ 

​    ​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៧​គ្រឿង​, រថយន្ត​ធុន​តូច ៦​គ្រឿង រថយន្ត​ធុន​ធំ ២​គ្រឿង ។​របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមានៈ មិន​ប្រកាន់​ស្តាំ ៤​លើក​, ល្មើស​ល្បឿន ៤​លើក​, ស្រវឹង ១​លើក​, មិន​គោរព​សិទ្ធ ២​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​,​បត់​គ្រោះថ្នាក់​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៦​នាក់​(​យប់​៦​នាក់​) ។ 

​    ​ជាមួយ​គ្នស​នោះ​ម្សិលមិញ​នេះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន ៨៦០​គ្រឿង (​រថយន្ត​ធំ ៣៨០​គ្រឿង​) ស្មើ​និង​៩១៣​ករណី ល្មើស​ក្រដាស​ស្នាម​មាន​៥០៦ គ្រឿង ស្មើនឹង ៥១៧​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣៥៤ គ្រឿង​ស្មើនឹង​៣៩៦​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១៦៦៤ គ្រឿង​៕ 

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៥​នាក់ របួសធ្ងន់​ស្រាល​២៣​នាក់​